ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលជាមួយជនរួមជាតិជាជនជាតិភាគតិច២០០នាក់

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២៧ខែកុម្ភៈ គណៈប្រតិភូជនរួមជាតិជាជនជាតិភាគតិចនៅទីក្រុងហូជីមិញ បានទៅជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំទីក្រុង។


នៅទីនេះ ថ្នាក់ដឹកនាំ ទីក្រុងបានលើកសរសើរចំពោះរាល់ការរួមចំណែកយ៉ាងថ្លៃថ្នូររបស់ជនរួមជាតិជាជន ជាតិភាគតិចលើគ្រប់វិស័យ ព្រមទាំងផ្ទៀងស្តាប់និងទទួលយក រាល់បំណងប្រាថ្នា របស់បងប្អូនមាមីងផងដែរ។ ចូលរួមក្នុងពិធីនេះ លោក Ysa Umơ ប្រធានគណកម្មការ អភិបាលព្រះវិហារ Muwahidin នៅខ័ណ្ឌទី៩ ឲ្យដឹងថា៖ សហគមន៍ជនជាតិ Cham ក្នុង ទីក្រុងនឹងខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មទៅក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ទីក្រុង។

        “ខ្ញុំតែងតែទន្ទឹងរង់ចាំថា សហគមន៍ជនជាតិ Cham ទាំងអស់នៅទីក្រុងហូជីមិញ នឹងរួមដំណើរជាមួយថ្នាក់ដឹកនាំទីក្រុង បំពេញល្អនូវភារកិច្ចដ៏ធំធេង គឺកសាងទីក្រុង កាន់តែទំនើបជាង ប្រជាជនរស់នៅក្នុងភាពសុខសាន្តត្រាន”។

        ទីក្រុងហូជីមិញបច្ចុប្បន្នមានជនជាតិភាគតិចចំនួន៥១ ក្នុងនោះជនជាតិមាន ចំនួនប្រជាជនភាគច្រើន គឺជនជាតិ Hoa ជនជាតិខ្មែរនិងជនជាតិ Cham ៕


ប្រតិកម្មទៅវិញ