ទីក្រុងហូជីមិញពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង

Chia sẻ

(VOVWORLD) - នាបច្ចុប្បន្ន ទីក្រុងហូជីមិញមាន ក្រុមចាក់វ៉ាក់សាំងចំនួន៦៥០ក្រុម ដែលចាក់វ៉ាក់សាំងបានចន្លោះពី៧ដល់៨ម៉ឺនដូស ជារៀងរាល់ថ្ងៃដោយសារទីក្រុងកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម។ 

ទីក្រុងហូជីមិញពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង - ảnh 1លោករដ្ឋមន្រ្តី Nguyen Thanh Long បានសង្កត់ធ្ងន់លើទស្សនៈថា ទីក្រុងត្រូវពន្លឿនដល់កម្រិតខ្ពស់បំផុតនូវដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ (រូបថត៖ suckhoedoisong.vn)
នាថ្ងៃទី២៩ ខែកក្កដា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជន ទីក្រុងហូជិមិញ អំពីការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតលើភូមិសាស្ត្រទីក្រុង។ នៅ ជំនួបនេះ លោករដ្ឋមន្រ្តី Nguyen Thanh Long បានសង្កត់ធ្ងន់លើទស្សនៈថា ទីក្រុង ត្រូវពន្លឿនដល់កម្រិតខ្ពស់បំផុតនូវដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ប្រសិន បើខ្វះខាតធនធានមនុស្ស ក្រសួងសុខាភិបាលនឹងបំពេញបន្ថែមដើម្បីជួយជំរុញដំណើរ ការចាក់វ៉ាក់សាំងក៏ប៉ុន្តែត្រូវធានាសុវត្ថិភាពទៀតផង។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញមាន ក្រុមចាក់វ៉ាក់សាំងចំនួន៦៥០ក្រុម ដែលចាក់វ៉ាក់សាំងបានចន្លោះពី៧ដល់៨ម៉ឺនដូស ជារៀងរាល់ថ្ងៃដោយសារទីក្រុងកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម។ ទីក្រុងហូជីមិញ ខិតខំក្នុងខែសីហាឆ្នាំ២០២១ នឹងចាក់វ៉ាក់សាំងបានមួយដូសសម្រាប់ប្រជាជនប្រមាណ ៧០%៕

ប្រតិកម្មទៅវិញ