ពិធីបុណ្យតេតប្រពៃណីវៀតណាមឆ្នាំ ២០២២។ (រូបថត៖ My Phuong/TTXVN) |
ពិធីបុណ្យតេតប្រពៃណីវៀតណាមឆ្នាំ ២០២២ គឺជាពិធីបុណ្យដំបូងគេក្នុងប្រទេស ដែលត្រូវបានរៀបចំឡើងដោយផ្ទាល់ផង និងតាមអ៊ីនធឺណេតផង។ ក្រៅពីសារនៃសេចក្តីរីករាយ និងនិទាឃរដូវប្រកបដោយសុវត្ថិភាព ពិធីបុណ្យក៏មានកម្មវិធីសំដែងសិល្បៈ ដើម្បីបង្ហាញពីការដឹងគុណចំពោះការរួមចំណែករបស់ក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យ ឧសថការីជាដើម នៅក្នុងខ្សែជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នាប៉ុន្មានឆ្នាំកន្លងមក។
ឆ្នាំនេះ លំហផ្លូវផ្ការអង្គាសីល នៃពិធីបុណ្យតេតប្រពៃណីវៀតណាម ត្រូវបានតុបតែងតាមទ្រង់ទ្រាយធំជាងមុន ដោយមានដើមអង្គាសីល ធំៗប្រហែល ១២០ ដើម នៅតាមបណ្តោយវិថី Pham Ngoc Thach និងអគារវប្បធម៌យុវជន (សង្កាត់លេខ ១)។ តំបន់វិថី Ong Do ក៏ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងថ្មីស្រឡាង ដោយមានការចូលរួមពីលោកគ្រូសរសេរអក្សរផ្ចង់វ័យក្មេង ចំនួន៣០នាក់។ រូបចម្លាក់តូចៗជាច្រើន គំរូនៃទីផ្សារបណ្តែតទឹកនៅតំបន់ទន្លេភាគខាងលិច ភូមិរបរប្រពៃណី ត្រូវបានច្នៃប្រឌិតដោយសិប្បករមកពីខេត្ត Binh Dinh និង Bac Lieu ដើម្បីរំលឹកឡើងវិញនូវតេតបុរមបុរាណ។ ចូលរួមពិធីបុណ្យនេះ លោក Nguyen Ba Tan រស់នៅស្រុក Binh Tan មានអារម្មណ៍ថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះថាបន្ទាប់ពីមួយឆ្នាំពោរពេញទៅដោយការលំបាកនេះ នៅចុងឆ្នាំយើងមានពិធីបុណ្យតេតប្រពៃណីវៀតណាមសម្រាប់ប្រជាជនមកលេងកម្សាន្ត។ ខ្ញុំសង្ឃឹមថា អ្វីៗគ្រប់បែបយ៉ាងនឹងប្រសើរឡើងក្នុងឆ្នាំថ្មី”៕