លោក Nguyen Thien Nhan លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបជាមួយលោក Damien O'Connor រដ្ឋមន្រ្តីក្រសួងកសិកម្ម សន្តិសុខជីវសាស្ត្រ សុវត្ថិភាពចំណីអាហារ និងបណ្ដាបញ្ហាជនបទ និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកំណើននាំចេញនូវែលសេឡង់ |
នៅទីនេះ លោកNguyen Thien Nhan បានចាត់ទុកថាទំនាក់ទំនងរវាងទីក្រុងហូជីមិញ និងនូវែលហ្សេឡង់កំពុងអភិវឌ្ឍន៍ជាវិជ្ជមាន ដោយរួមចំណែកលើកកម្ពស់សមត្ថភាពគ្រប់គ្រងសម្រាប់កម្មាភិបាល និងបន្តអនុវត្តចំណេះដឹងខាងវិទ្យាសាស្រ្ត ដើម្បីធានាសុវត្ថិភាព ចំណីអាហារនៅទីក្រុងហូជីមិញ។ លោក Nguyen Thien Nhan ក៏បានស្នើឲ្យនូវែលសេឡង់ជួយឧបត្ថម្មខាងបច្ចេកទេស និងជំនាញក្នុងការកែច្នៃកសិផល ការវេចខ្ចប់ និងផ្សព្វផ្សាយពាណិជ្ជសញ្ញា សំដៅលើកកម្ពស់តម្លៃផលិតផលក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
រីឯខ្លួនវិញ លោក Damien O'Connor មានបំណងថា ទីក្រុងហូជីមិញបន្តបង្កភាពងាយស្រូលសម្រាប់សហគ្រាសនៃប្រទេសទាំង ២ ដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យ វិនិយោគ អប់រំ បណ្តុះបណ្តាល ទេសចរណ៍ កសិកម្ម ជនបទថ្មី៕