ទីក្រុងហូជីមិញនិងទីក្រុងប៊ូសានជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ

Chia sẻ

(VOVworld) - នារសៀលថ្ងៃទី២៤ កក្កដា អនុប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាមលោក Tat Thanh Cang បានទទួលជួបសន្ទនា
ជាមួយលោក Kim Jong-hae អភិបាលរងទីក្រុងប៊ូសាន
ប្រទេសកូរ៉េខាងត្បូង ដែលកំពុងមានដំណើរទសន្សកិច្ច
នៅទីក្រុងហូជីមិញ។

(VOVworld) - នារសៀលថ្ងៃទី២៤ កក្កដា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាមលោក Tat Thanh Cang បានទទួលជួបសន្ទនាជា
មួយលោក Kim Jong-hae អភិបាលរងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង ដែលកំពុង
មានដំណើរទសន្សកិច្ចនៅទីក្រុងហូជីមិញ។នៅទីនេះ លោក Tat Thanh Cang បាន
សង្កត់ធ្ងន់ថា ក្រោយរយៈពេល២០ឆ្នាំបង្កើតទំនាក់ទំនងចងមេត្រីភាព ទីក្រុងទាំង២
បានបង្កើតគ្រឹះស្ថានដ៏រឹងមាំក្នុងវិស័យជាច្រើនដូចជាសុខាភិបាល អប់រំ វប្បធម៏
ជាដើម។ភាគីទាំង២ បានលាតត្រដាងអនុវត្តបណ្ដាសកម្មភាពផ្លាស់ប្ដូរ ជួយឧបត្ថម្ភ សហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាព តាមនោះពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាព
រវាងទីក្រុងទាំង២ក៏ដូចជារវាងប្រទេសទាំង២ អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេល
ខាងមុខ។

ទីក្រុងហូជីមិញនិងទីក្រុងប៊ូសានជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ - ảnh 1
ទីក្រុងប៊ូសានបានបង្កើតទំនាក់ទំនងជាមួយទីក្រុងហូជីមិញបានជាងរយៈពេល២០ឆ្នាំ


រីឯខ្លួនវិញ លោក Kim Jong-hae បានអះអាងថា ទំនាក់ទំនងរវាងទីក្រុងទាំង២និយាយ
ដោយឡែកនិងរវាងវៀតណាម កូរ៉េខាងត្បូងនិយាយរួម កំពុងអភិវឌ្ឍន៍ដ៏ទូលំទូលាយ
ពី១ថ្ងៃទៅ១ថ្ងៃ។លោកមានជំនឿថា នាពេលខាងមុខ ភាគីទាំង២នឹងបន្តស្វែងរកដំ
ណោះស្រាយប្រកបដោយប្រសិទ្ធិភាពដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ