ទិដ្ឋភាពនៃជំនួបពិភាក្សា |
អភិបាលទីក្រុង St.Peterburg លោក Georgy Poltavchenko បានអះ អាង ថា ឈរលើ គ្រឹះស្ថាននៃទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរនោះ ទំនាក់ទំនងរវាងទី ក្រុងទាំងពីរក៏កំពុងបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងមានសក្កានុភាពជាច្រើនសម្រាប់ សហការផងដែរ។ ហើយ St.Peterburg មានសហគ្រាសជាច្រើន មានបទពិសោធន៍ បច្ចេកវិទ្យាខ្ពស់ក្នុងការដោះស្រាយបញ្ហាទឹក ហើយបានត្រៀមជាស្រេចជួយចែករំ លែកបទពិសោធន៍និងបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ទីក្រុងហូជីមិញ។
ចែករំលែកអំពីឧត្តមភាពរបស់ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអះ អាងថា ទីក្រុងហូជីមិញជាទីក្រុងវ័យក្មេងនិងស្វាហាប់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ តាមនោះ ទីក្រុងមានបំណង ជម្រុញនិងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការ ជាមួយតំបន់នានារបស់រុស្ស៊ីនិងត្រៀមជាស្រេចសហការជាមួយសហគ្រាសរុស្ស៊ីក្នុងនោះមានទីក្រុង St.Peterburg មកស្វែងរក ពន្លឿនពាណិជ្ជកម្មនិងធ្វើការវិនិ យោគ យូរអង្វែង៕