ទីក្រុងហូជីមិញគប្បីធ្វើអន្តរជាតូបនីយកម្មវិស័យអប់រំឲ្យទាន់សម័យជាមួយនឹងពិភពលោក

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែសីហានៅទីក្រុងហូជីមិញបានរៀបចំសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលធនធានមនុស្សថ្នាក់អន្តរជាតិនៅទីក្រុងហូជីមិញដោយមានការចូលរួមពីអ្នកជំនាញ អ្នកគ្រប់គ្រងខាងអប់រំ តំណាងសាកលវិទ្យាល័យជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
ទីក្រុងហូជីមិញគប្បីធ្វើអន្តរជាតូបនីយកម្មវិស័យអប់រំឲ្យទាន់សម័យជាមួយនឹងពិភពលោក - ảnh 1 លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញថ្លែងមតិក្នុងសិក្ខាសាលា (រូបថត៖ vov.vn)

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញជាច្រើនបានឲ្យដឹងថាក្នុងបរិបទដូចបច្ចុប្បន្ននេះ ទីក្រុងគប្បីកំណត់ការអប់រំឆ្ពោះទៅការឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារការងារហើយចាត់ទុកនិស្សិតនិងសហគ្រាសជាអតិថិជនរបស់ខ្លួន តាមរយៈនោះទើបតែមានយន្តការដោយឡែកក្នុងការអប់រំផងដែរ។ លើសពីនេះទៀត ចាំបាច់ត្រូវការធ្វើអន្តរជាតូបនីយកម្មលើការអប់រំ មានគោលនយោបាយជាតិនិងគោលនយោបាយផ្ទាល់ខ្លួនរបស់ទីក្រុងស្តីពីការអប់រំ ក៏ដូចជាវិនិយោគយ៉ាងខ្លាំងក្នុងការស្រាវជ្រាវនិងបណ្តុះបណ្តាលទៀតផង។ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា៖

«សិក្ខាសាលានេះគឺជាឱកាសមួយសម្រាប់យើងពិនិត្យមើលឡើងវិញនូវស្ថានការណ៍ជាក់ស្តែង ព្រមទាំងស្នើឲ្យមានដំណោះស្រាយក្នុងកិច្ចសហការរវាងមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សា រដ្ឋនិងសហគ្រាសនានា សំដៅកសាងកម្មវិធីបណ្តុះ    បណ្តាលអន្តរជាតិ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ និងទីផ្សារការងារអន្តរជាតិក្នុងវិស័យមួយចំនួន ដូចជាបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍ គ្រឿងយន្តស្វ័យប្រវត្តិ សុខាភិបនាល ទេសចរណ៍ អភិបាលកិច្ចសហគ្រាសផងដែរ»៕

ប្រតិកម្មទៅវិញ