ពិធីប្រគល់ប័ណ្ណសរសើរ ដល់កសិករឆ្នើមនៃទីក្រុងហូជីមិញ។ រូបថត៖ dangcongsan.vn |
ផលិតផលកសិកម្មឆ្នើមចំនួន ៣០មុខ ក៏ត្រូវបានលើកសរសើរផងដែរ។ លោក Doan Van Thanh អនុប្រធានអចិន្ត្រៃយ៍នៃសមាគមកសិករទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ នាពេលខាងមុខ សមាគមកសិករទីក្រុងហូជីមិញនឹងបន្តជួយឧបត្ថម្ភប្រជាជនអំពីដើមទុន ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការហ្វឹកហ្វឺន ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគោលនយោបាយផ្សេងៗទៀតរបស់ទីក្រុងហូជីមិញ ដែលផ្តល់អនុគ្រោះសម្រាប់កសិករ កសិកម្ម និងជនបទ ដើម្បីឲ្យកសិករអភិវឌ្ឍន៍បន្ថែមទៀត; ធានាការផ្គត់ផ្គង់ស្បៀងអាហារ គ្រឿងឧបភោគ និងផ្កាគ្រប់ប្រភេទ រុក្ខជាតិ... សម្រាប់ទីក្រុងហូជីមិញ។
ក្នុងឱកាសនេះដែរ សមាគមកសិករទីក្រុងហូជីមិញបានប្រគល់មេដាយ “ដើម្បីវណ្ណៈកសិករវៀតណាម” ឆ្នាំ២០២២ ដល់បុគ្គល់ចំនួន៧៧នាក់៕