អណ្តូងចម្រាញ់នៅជិតទន្លេ Irtysh ក្នុងទីក្រុង Omsk ភាគនិរតីស៊ីបេរី ប្រទេសរុស្ស៊ី។ រូបថត៖ Nsenergy Business/TTXV? |
ថ្លៃងទៅកាន់អ្នកសារព័ត៌មាន លោក Novak បានលើកច្បាស់ថា "ចំពោះអាជីវកម្ម ឬប្រទេសដែលនឹងដាក់កំហិតបែបនេះ យើងខ្ញុំនឹងមិនផ្គត់ផ្គង់ប្រេងនិងផលិតផលពីប្រេង ដល់ពួកគេនោះឡើយ ពីព្រោះយើងនឹងមិនធ្វើការជាមួយនឹងលក្ខខណ្ឌមិនមែនទីផ្សារនោះទេ" ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានចាត់ទុកថា ការប៉ុនប៉ងជ្រៀតជ្រែកទៅក្នុងយន្តការទីផ្សារនៃឧស្សាហកម្មដ៏សំខាន់មួយ ដូចជាប្រេងរ៉ែ នឹងនាំទៅរកអស្ថិរភាព ដោយគំរាមកំហែងដល់ទីផ្សារប្រេងរ៉ែទាំងមូល និងអាចនាំឱ្យមានវិបត្តិសន្តិសុខថាមពលនៅជុំវិញពិភពលោកផងដែរ។ លោកបានសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់នៅអឺរ៉ុប និងអាមេរិកដែលកំពុងចំណាយតម្លៃថាមពលខ្ពស់ នឹងទទួលរងផលប៉ះពាល់ពីវិធានការនេះ។
សេចក្តីប្រកាសខាងលើ ត្រូវបានលោក Novak នាំចេញក្នុងបរិបទដែលក្រុម G៧ រួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី បានជួបប្រជុំគ្នាដើម្បីពិភាក្សាលើផែនការកំណត់ពិដានតម្លៃប្រេងរបស់រុស្ស៊ី នៅថ្ងៃទី ២ ខែកញ្ញា៕