ទីក្រុង Da Nang បើកមហោស្រពកាំជ្រួចអន្តរជាតិឆ្នាំ ២០២៣ (DIFF 2023)

Chia sẻ
(VOVWORLD) - មហោស្រពកាំជ្រួចអន្តរជាតិ Da nang ឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នៅតំបន់កំពង់ផែទន្លេ Han។ មហោស្រពនេះមានការចូលរួមពីក្រុមចំនួន ៨ ក្នុងនោះមានក្រុមអន្តរជាតិចំនួន ៧ និងក្រុម Da Nang-Vietnam។
ទីក្រុង Da Nang បើកមហោស្រពកាំជ្រួចអន្តរជាតិឆ្នាំ ២០២៣ (DIFF 2023) - ảnh 1ក្រោយរយៈពេល ៣ ឆ្នាំអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ មហោស្រពកាំជ្រូចអន្តរជាតិ Da Nang ឆ្នាំ ២០២៣-DIFF ២០២៣ នឹងបើកឡើងវិញ

ក្រោយរយៈពេល ៣ ឆ្នាំអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសម្រេចចិត្តបើកមហោស្រពកាំជ្រូចអន្តរជាតិ Da Nang ឆ្នាំ ២០២៣-DIFF ២០២៣ ឡើងវិញ។ នេះគឺជាមហោស្រពអន្តរជាតិដ៏វិសេសវិសាល ហើយទាក់ទាញភ្ញៀវទេសចរ អញ្ជើញមកទស្សនាទីក្រុង Da Nang យ៉ាងច្រើនកុះករ។

មហោស្រពកាំជ្រួចអន្តរជាតិ Da nang ឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នៅតំបន់កំពង់ផែទន្លេ Han។ មហោស្រពនេះមានការចូលរួមពីក្រុមចំនួន ៨ ក្នុងនោះមានក្រុមអន្តរជាតិចំនួន ៧ និងក្រុម Da Nang-Vietnam។

ក្រោយរយៈពេលរៀបចំមហោស្រពកាំជ្រួចអន្តរជាតិ Da Nang ចំនួន ១០ ដងរួចមក មហោស្រពកាំជ្រួចអន្តរជាតិ Da Nang គឺជាព្រឹត្តិការណ៍ធំលំដាប់អន្តរជាតិដ៏វិសេសវិសាលនៅវៀតណាម។ នេះក៏ជាព្រឹត្តិការណ៍វប្បធម៌ប្លែកៗរួមចំណែកនាំមកនូវកិត្តិនាមDa Nang “គោលដៅនៃព្រឹត្តិការណ៍ មហោស្រពជួរមុខនៅអាស៊ី”ក៏ដូចជាជួយផ្សព្វផ្សាយរូបភាពទីក្រុង Da Nang និងវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ