ទីក្រុង Da Lat ចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកលេងកម្សាន្តនិទាឃរដូវ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទីក្រុង Da Lat ខេត្ត Lam Dong បានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលបានធ្វើដំណើរមកទីក្រុងនេះដើម្បីរីករាយលេងកំសាន្ត និងលំហែកាយក្នុងឱកាសនិទាឃរដូវនេះ ។ 
ទីក្រុង Da Lat ចាប់ផ្តើមទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យមកលេងកម្សាន្តនិទាឃរដូវ - ảnh 1ភ្ញៀវទេសចរមានភាពសប្បាយរីករាយនៅច្រាំងបឹង Xuan Huong ហើយធ្វើបានល្អក្នុងការរក្សាគម្លាតសុវត្ថិភាព (រូបថត៖ truyenhinhdulich.vn)

មានភ្ញៀវទេសចរជាង ១៥,០០០ នាក់ បានចុះឈ្មោះស្នាក់ពេញមួយយប់នៅកន្លែងនេះទោះបីជាចំនួនភ្ញៀវទេសចរមានត្រឹមតែ ១/៤ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែនេះគឺជាសញ្ញាល្អ សម្រាប់វិស័យទេសចរណ៍ទីក្រុង Da Lat ក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩។ លោកស្រី Nguyen Thi Bich Ngoc នាយិការងមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Lam Dong បានមានប្រសាសន៍ថា៖

«យើងខ្ញុំបានធ្វើសេនាធិការនិងរៀបចំសកម្មភាពនានា ដើម្បីធានាសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតនេះ ព្រមទាំងផ្សព្វផ្សាយដល់អង្គការ បុគ្គល និងអង្គភាព បង្កើនបន្ថែមទៀតនូវការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ។ វិស័យទេសចរណ៍ Lam Dong បានខិតខំប្រឹងប្រែអស់ពីសមត្ថភាព ដើម្បីធានាថាសកម្មភាពទេសចរណ៍របស់ខេត្តមានសុវត្ថិភាព និងសន្តិសុខផង និងបង្ករភាពនឹងនរចិត្តនិងសប្បាយរីករាយសម្រាប់ភ្ញៀវទេសចរនៅពេលធ្វើដំណើរកមកាន់ទីក្រុង Dat Lat ខេត្ត Lam Dong ផងដែរ»៕

ប្រតិកម្មទៅវិញ