ទាក់ទាញបញ្ញាវ័ន្តវ័យក្មេងរួមវិភាគទានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ |
(VOVworld) – នាថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានធ្វើជាអធិបតីសន្និសីទបូកសរុបគំរោង ការណ៍សាកល្បងជ្រើសរើសបញ្ញាវ័ន្តវ័យក្មេងឆ្នើមដែលមានកំរិតឧត្តមសិក្សាបង្កើនធ្វើជា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំនៅស្រុកក្រីក្រចំនួន ៦៤ ក្នុងទូទាំងប្រទេស។ តាមការវាយតំលៃនៃបណ្ដាអង្គសន្និសីទ ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តគំរោងការណ៍នេះ បណ្ដាបញ្ញាវ័ន្តវ័យក្មេងបានរួមចំណែកយ៉ាងសកម្មចូលក្នុងការកសាងប្រព័ន្ធនយោបាយដ៏ស្អាតស្អំរឹងមាំនៅមូលដ្ឋាន។ ជួរកម្មាភិបាលវ័យក្មេងនេះក៏រួមវិភាគទានផ្ទាល់ចូលក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។ តាមរយៈសកម្មភាពជាក់ស្តែង ជួរកម្មាភិបាលវ័យក្មេងបានលើកកំពស់គុណភាពសមត្ថភាពការងារនៃក្រុមកម្មាភិបាលគំរោងការណ៍។ អស់រយៈពេល ៥ ឆ្នាំកន្លងទៅនេះ បណ្ដាសមាជិកបានអនុវត្តរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចំនួន ៨០០៕