ថៃលុបចោលលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រីថៃ លោក Chan-ocha បានជូន ដំណឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះនឹងលុបចោលិខិតឆ្លងដែនរបស់អតីតនាយក រដ្ឋមន្ត្រីថៃ លោកស្រី  Yingluck Shinawatra ដែលត្រូវបានចាត់ទុកចាកចេញពីប្រទេស ហើយមិនចូលរួមអង្គជំនុំជំរះនៃការប្តឹងតវ៉ាទាក់ទិនដល់កម្មវិធីជួយឧបត្ថម្ភតំលៃអង្ករ។ 
ថៃលុបចោលលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra  - ảnh 1 ថៃលុបចោលលិខិតឆ្លងដែនរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra 

(VOVworld) - នាថ្ងៃទី ២៨ សីហា នាយករដ្ឋមន្ត្រីថៃ លោក Chan-ocha បានជូន ដំណឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះនឹងលុបចោលលិខិតឆ្លងដែនរបស់អតីតនាយក រដ្ឋមន្ត្រីថៃ លោកស្រី  Yingluck Shinawatra ដែលត្រូវបានចាត់ទុកចាកចេញពីប្រទេស ហើយមិនចូលរួមអង្គជំនុំជំរះនៃការប្តឹងតវ៉ាទាក់ទិនដល់កម្មវិធីជួយឧបត្ថម្ភតំលៃអង្ករ។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មាន នាយករដ្ឋមន្ត្រី Prayut បានឲ្យដឹងថា៖ ការលុបចោលលិខិតឆ្លងដែនគឺជាជំហានធម្មតា ហើយរដ្ឋាភិបាលថៃនឹងពិចារណា បញ្ហាគត្តិយុត្តិទាំងឡាយដើម្បីសម្រេចជំហានជាបន្ត។ រិះគន់បណ្ដាមតិប្រឆាំងជំទាស់ ការចាត់តាំងបុគ្គលិកសន្តិសុខឃ្លាំមើលលោកស្រី Yingluck  នាយករដ្ឋមន្ត្រីថៃបាន អះអាងនឹងធ្វើស៊ើបអង្កេតឲ្យបានច្បាស់លាស់របៀបដែលលោកស្រី Yingluck ចេញទៅបរទេស ដើម្បីដាក់បន្ទុកអ្នកល្មើសច្បាប់៕ 

ប្រតិកម្មទៅវិញ