ថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនអ្នកជំងឺបានស្លាប់ខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក

Chia sẻ
(VOVWORLD) - មានបន្ថែមករណីឆ្លងកូវីដ-១៩ ចំនួន ២.៨៣៩ ករណី កើនឡើង ៧៦៩ ករណីបើប្រៀបធៀបនឹងថ្ងៃទី ២៣ ខែមេសា ដែលធ្វើឱ្យចំនួនអ្នកជម្ងឺឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសឡើងដល់ ៥៣.០២២ នាក់។ ក្នុងចំណោមករណី ដែលបានកត់ត្រាឆ្លងជំងឺថ្មី មានតែ ១២ នាក់ដែលជាករណីនាំចូលប្រទេសតែប៉ុណ្ណោះ ។
ថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនអ្នកជំងឺបានស្លាប់ខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក - ảnh 1បុគ្គលិកពេទ្យយកសំណាក ដើម្បីធ្វើតេស្តិ៍កូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១។ (រូបថត៖ THX / TTXVN)

នាថ្ងៃទី ២៤ ខែមេសា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩  របស់រដ្ឋាភិបាលថៃ (CCSA) បានបញ្ជាក់ថា មានបន្ថែមករណីឆ្លងកូវីដ-១៩ ចំនួន ២.៨៣៩ ករណី កើនឡើង ៧៦៩ ករណីបើប្រៀបធៀបនឹងថ្ងៃទី ២៣ ខែមេសា ដែលធ្វើឱ្យចំនួនអ្នកជម្ងឺឆ្លង កូវីដ-១៩ សរុបនៅទូទាំងប្រទេសឡើងដល់ ៥៣.០២២ នាក់។

ក្នុងចំណោមករណី ដែលបានកត់ត្រាឆ្លងជំងឺថ្មី មានតែ ១២ នាក់ដែលជាករណីនាំចូលប្រទេសតែប៉ុណ្ណោះ ។ នៅថ្ងៃដដែលនេះ CCSA ក៏បានជូនដំណឹងថាមានអ្នកជំងឺចំនួន ៨ នាក់ទៀត បានស្លាប់ ដោយសារជំងឺកូវីដ-១៩ ដែលនាំចំនួនប្រជាជនសរុបដែលបាត់បង់ជីវិតនៅប្រទេសថៃឡើងដល់ ១២៩ នាក់៕

ប្រតិកម្មទៅវិញ