(VOVworld)-បន្តរាល់បំរ៉ែបំរួលសកម្មក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយគុយបា
នាថ្ងៃទី១៩កញ្ញា ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងប្រធានគុយបា
លោក Raul Castro បានមានជំនួបសន្ទនាតាមទូរស័ព្ទ ស្តីពីបណ្តាវិធានការ ជម្រុញ
ទំនាក់ទំនងទ្វេភាគី។ ការិយាល័យប្រធានរដ្ឋគុយបាបានឲ្យដឹងថា ក្នុង ជំនួបសន្ទ
នាតាមទូរស័ព្ទនេះ លោកប្រធាន Castro បានសង្កត់ធ្ងន់ទៅលើភាព ចាំបាច់នៃ
ការបើកទូលាយក្របខ័ណ្ឌនៃវិធានការហ៊ុំព័ទ្ធ ព្រមទាំងរំលឹកឡើងវិញ សំណូមពរ
បញ្ឈប់ទាំងស្រុងបទហ៊ុំព័ទ្ធដែលអាមេរិកបណ្តុកបណ្តាក់ទៅលើគុយ បាតាំងពីឆ្នាំ
១៩៦២មក។ សេតវិមានក៏បានចេញសេចក្តីប្រកាសថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំ
ទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដែលអាមេរិកនិងគុយ បាបង្កើត
ឡើងវិញទំនាក់ទំនងការទូត និងបើកស្ថានទូតឡើងវិញដែរ។ ទន្ទឹម ជាមួយគ្នា
នោះ ភាគីទាំងពីរក៏បាននិយាយដល់តួនាទីរបស់សម្តេចប៉ាប Francis ក្នុងការកែ
លំអរទំនាក់ទំនងអាមេរិក គុយបាមុននឹងដំណើរទេស្សនកិច្ចរបស់សម្តេចទៅកាន់
ប្រទេសទាំងពីរនាពេលខាងមុខ៕