ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការកសាងពិភពលោកប្រកបដោយ​សមភាព និងមានសុខភាពល្អជាងមុន

Chia sẻ
(VOVWORLD) - ពិភពលោកចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចចំពោះជំងឺរាតត្បាតបន្តដែលអាចកើតមានឡើង តាមរយៈការតាមដានយ៉ាងដិតដល់ការវិវឌ្ឍរបស់វីរុស ។
ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការកសាងពិភពលោកប្រកបដោយ​សមភាព និងមានសុខភាពល្អជាងមុន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis នាថ្ងៃទី ២៧ ធ្នូ បានផ្ញើសារផ្លូវការក្នុងឱកាសទិវាអន្តរជាតិនៃការត្រៀមខ្លួនជាស្រេចបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (២៧ ធ្នូ)។ ក្នុងសារដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គការសហប្រជាជាតិ (UN.org) លោកអគ្គលេខាធិការ Antonio Guterres បានបញ្ជាក់ថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩លែងជាគ្រោះអាសន្នផ្នែកសុខាភិបាលសកលក៏ដោយ ក៏វានៅតែបន្សល់ទុកនូវផលវិបាកជាច្រើនសម្រាប់សេដ្ឋកិច្ច ប្រព័ន្ធសុខាភិបាល និងសុខភាពរបស់ប្រជាជននៅជុំវិញពិភពលោក។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ពិភពលោកចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចចំពោះជំងឺរាតត្បាតបន្តដែលអាចកើតមានឡើង តាមរយៈការតាមដានយ៉ាងដិតដល់ការវិវឌ្ឍរបស់វីរុស ពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល ធានាឱ្យប្រាកដថាមនុស្សគ្រប់រូបទទួលបានការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា ការព្យាបាល និងទទួលបានវ៉ាក់សាំង។ ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យប្រទេសនានារួមគ្នាដើម្បីកសាងឯកសារដ៏ទូលំទូលាយស្តីពីការត្រៀមខ្លួនជាស្រេចប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងកិច្ចប្រជុំមហាសន្និបាតសុខាភិបាលពិភពលោកនាឆ្នាំ ២០២៤  កសាងពិភពលោកសមភាព និងមានសុខភាពល្អជាងមុនសម្រាប់មនុស្សគ្រប់គ្នាផងដែរ៕

ប្រតិកម្មទៅវិញ