ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមរៃអង្គាសប្រាក់ជូនប្រជាជននៅភាគកណ្តាល

Chia sẻ

(VOVWORLD) -  អញ្ជើញចូលរួមក្នុងពិធី មានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc; បណ្តាឧបនាយករដ្ឋមន្រ្តី រួមទាំងកម្មាភិបាល បុគ្គលិកនិងកម្មករនៃខុទ្ទការល័យរដ្ឋាភិបាលជាច្រើនរូប។

ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាមរៃអង្គាសប្រាក់ជូនប្រជាជននៅភាគកណ្តាល - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh និងលោក Pham Binh Minh បានបរិច្ចាគថវិកាជួយឧបត្ថម្ភដល់ប្រជាជនដើម្បីជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ (រូបថតៈ VGP/Nhat Bac)

នៅព្រឹកថ្ងៃទី ១៩ ខែតុលានេះ ខុទ្ទការល័យរដ្ឋាភិបាលវៀតណាម បានរៀបចំពិធីរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាលដែលកំពុងរងការខូចខាតដោយសារគ្រោះទឹកជំនន់។ អញ្ជើញចូលរួមក្នុងពិធី មានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc; បណ្តាឧបនាយករដ្ឋមន្រ្តី រួមទាំងកម្មាភិបាលនិងបុគ្គលិកនៃខុទ្ទការល័យរដ្ឋាភិបាលជាច្រើនរូប។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បន្តអូសបន្លាយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ខេត្តមួយចំនួននៃភាគកណ្តាលវៀតណាម។ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បណ្តាលឱ្យមានការជន់លិចយ៉ាងធ្ងន់ធ្ងរ តំបន់លំនៅដ្ឋានជាច្រើនត្រូវផ្តាច់ទំនាក់ទំនងជាមួយខាងក្រៅដោយសារទឹកលិចដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិនិងការរស់នៅរបស់ប្រជាជនជាង ១៣៥.០០០ គ្រួសារ នៅក្នុងខេត្តនិងក្រុងចំនួន ៥ ដូចជា Hue, Quang Binh, Quang Tri, Quang Nam និង Da Nang។ រហូតមកដល់យប់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ ទឹកជំនន់បណ្តាលឱ្យមនុស្សស្លាប់និងបាត់ខ្លួនជាង ១២០ នាក់ ហើយមនុស្សជាច្រើននៅតែបាត់ដំណឹង ផ្ទះជិត ៦០០ ខ្នងបានរលំបាក់។ ក្រៅពីនោះ ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍និងប្រព័ន្ធធារាសាស្រ្តជាច្រើនត្រូវបំផ្លិចបំផ្លាញ ហើយស្រូវដំណាំរាប់ម៉ឺនហិកតា ត្រូវរងការខូចខាតយ៉ាងដំណំដែរ៕

ប្រតិកម្មទៅវិញ