ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក។ រូបថត៖ TTXVN |
ថ្លែងមតិនៅកម្មវិធីនេះ លោក Do Van Chien មានបំណងចង់ឲ្យសមាជិកសហជីព ពលករ និងប្រជាជនខេត្ត Lai Chau ស្វាគមន៍និទាឃរដូវ និងសប្បាយរីករាយបុណ្យតេតដោយធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់; ហើយបន្ទាប់ពីបុណ្យតេតនោះ គួរតែប្រឡងប្រណាំងធ្វើការងារ សិក្សារៀនសូត្រ និងធ្វើផលិតកម្ម ខិតខំប្រឹងប្រែងដើម្បីទទួលបានសមិទ្ធិផលថ្មីៗជាច្រើនចាប់តាំងពីប៉ុន្មានខែដើមឆ្នាំ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបានប្រគល់អំណោយចំនួន ៤០០កញ្ចប់ ជូនដល់គ្រួសារសមាជិកសហជីពនិងពលករដែលមានស្ថានភាពលំបាកនៅខេត្ត Lai Chau។
នៅទីក្រុង Da Nang អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារគោលនយោបាយ កម្មករមានស្ថានភាពលំបាក និងជូនពរឆ្នាំថ្មីដល់យុទ្ធជននិងនាយទាហាននៅតំបន់ទី៣កងទ័ពជើងទឹក។ អញ្ជើញថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យ និងប្រគល់អំណោយបុណ្យតេត អនុប្រធានរដ្ឋសភាលោក Tran Quang Phuong បានសង្កត់ធ្ងន់ថា៖ “ការថែទាំបុណ្យតេតសម្រាប់គ្រួសារគោលនយោបាយ ជនក្រីក្រ ជនមានស្ថានភាពលំបាក និងកម្មករគឺជាគោលការណ៍សំខាន់មួយដែលបក្ស និងរដ្ឋ តែងតែយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសបុណ្យតេតនិងនិទាឃរដូវមកដល់ម្តងៗ នៅគ្រប់ទិសទីនៃមាតុភូមិសុទ្ធតែមានសកម្មភាពថែទាំបុណ្យតេត ដោយប្រពៃណីស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីគ្រួសារទាំងអស់ទទួលបានបុណ្យតេតដ៏កក់ក្តៅ និងសុភមង្គល។
ក្នុងថ្ងៃទី ១១ ខែមករានេះដែរ ប្រធានគណៈឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីនៅសាលាបឋមសិក្សា Nguyen Thi Tot នៅស្រុក Go Cong Tay; ទៅសួរសុខទុក្ខគណៈបញ្ជាការយោធាស្រុក Go Cong Tay (ខេត្ត Tien Giang) ជូនពរឆ្នាំថ្មីនៅទីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tien Giang ។
ក្នុងពេលជាមួយគ្នានោះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ ជនក្រីក្រ ពលករជួបការលំបាក និងចូលរួម “ផ្សារបុណ្យតេតសហជីពឆ្នាំ២០២៣” នៅស្រុក Chau Thanh ខេត្ត Soc Trang។ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី ជូនអំណោយដល់គ្រួសារគោលនយោបាយ ពលករ និងជបក្រីក្រនៅខេត្ត Hung Yen; នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយនៅខេត្ត Dinh Binh ផងដែរ៕