ថ្នាក់ដឹកនាំនៃប្រទេសនានាផ្ញើសារទូរលេខ និងលិខិតរំលែកទុក្ខជូនចំពោះមរណភាព របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

Chia sẻ
(VOVWORLD) - 

ដោយទទួលដំណឹងថាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពនោះ ព្រះមហាក្សត្រ ប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah; ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី លោក Lawrence Wong; ប្រធានគណបក្សប្រជាជនម៉ុងហ្គោលីកាន់អំណាច នាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Luvsannamsrain Oyun-Erdene; ព្រះមហាក្សត្រនៃចក្រភព អង់គ្លេសនិងអៀរឡង់ខាងជើង Charles III; ប្រធានគណបក្សសង្គមនិយមឯកភាពនៃប្រទេសវ៉េណេស៊ុយអេឡា ប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ាវ៉េណេស៊ុយអេឡា លោក Nicolas Maduro; ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud និងព្រះរាជទាយាទ នាយករដ្ឋមន្រ្តី Mohammed bin Salman bin Abdulaziz Al Saud; ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស្ស លោក Aleksandr Lukashenko ប្រធានរដ្ឋសភានៃសាធារណរដ្ឋបេឡារុស្ស លោក Igor Sergeenko; អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន; បណ្ដាគណបក្សកាន់ អំណាច គណបក្សកុម្មុយនិស្តជុំវិញពិភពលោក និងគណបក្សដៃគូនានាបានផ្ញើសារ ទូរលេខនិងលិខិតរំលែកទុក្ខជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម ប្រធានរដ្ឋវៀតណាមលោក To Lam នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong៕

ប្រតិកម្មទៅវិញ