ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន អំពាវនាវឱ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត

Chia sẻ
(VOVWORLD) - យោងតាមសេចក្តីជូនដំណឹងរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ថ្នាក់ដឹកនាំជាច្រើនរូបនៅជុំវិញពិភពលោក បានឯកភាពគ្នាអំពាវនាវឱ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងៗទៀត ដែលអាចនឹងលេចចេញរូបរៀង។
ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន អំពាវនាវឱ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត - ảnh 1លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក   (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ១ ខែមេសា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំជាង ២៥ រូបមកពីក្រុមប្រទេស G20 និងក្រុមប្រទេស G7 ក៏ដូចជាមកពីគ្រប់តំបន់ទាំងអស់នៅលើពិភពលោកក៏ឯកភាពថា សន្ធិសញ្ញាស្តីពីជំងឺរាតត្បាតកូវីដ-១៩ នឹងជាការប្តេជ្ញាចិត្តអន្តរជំនាន់ ដើម្បីធានាឲ្យពិភពលោកមានសុវត្ថិភាពនៅចំពោះមុខជំងឺឆ្លងថ្មី ដែលទំនងជាបង្កឡើងជំងឺរាតត្បាតសកលតែម្តង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថាថ្នាក់ដឹកនាំទាំងអស់បានទទួលស្គាល់ថាពិភពលោក មិនបានត្រៀមខ្លួនសម្រាប់ការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដែលផ្ទុះឡើងជាលើកដំបូងទេ ហើយមនុស្សជាតិចាំបាច់ត្រូវអនុវត្តន៍ឱ្យបានប្រសើរឡើងថែមទៀតចំពោះការផ្ទុះឡើងជំងឺរាតត្បាតនេះនាពេលអនាគត៕

ប្រតិកម្មទៅវិញ