ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបន្តផ្ញើរសារទូរលេខ សារលិខិតអបអរសាទរជូនថ្នាក់ដឹកនាំវៀតណាម

Chia sẻ

(VOVWORLD) - ក្នុងឱកាសដែលរដ្ឋសភាវៀតណាមនីតិកាលទី១៤ ទើបតែបានបោះឆ្នោតជ្រើស តាំងមុខតំណែងថ្នាក់ដឹកនាំរបស់រដ្ឋនិងរដ្ឋសភា វៀតណាម ថ្នាក់ដឹកនាំនៃប្រទេសជា ច្រើនបានបន្តផ្ញើរសារទូរលេខ សារលិខិតអបអរសាទរជូនថ្នាក់ដឹកនាំវៀតណាម។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo; ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះបាទ Abdullah Ri’ayatuddin Al-Mustafa Billah Shah ibni Sultan Haji Ahmad Shah Al-Musta’in Billah; ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro Moros; ព្រះមហាក្សត្រអារ៉ាប់ប៊ីសាអូឌីត ព្រះបាទ Salman bin Abdulaziz Al Saud និងព្រះរាជទាយាទអារ៉ាប់ប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz; ព្រះមហា ក្សត្រម៉ារ៉ុក Mohammed VI; ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto និងនាយករដ្ឋមន្រ្តីគុយវ៉ែត លោក Sabah Khaled Al-Hamad Al-Sabah បានអញ្ជើញផ្ញើរ សារទូរលេខ សារលិខិតអបអរសាទរជូនប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Chung Sye-kyun; នាយករដ្ឋមន្រ្តីគុយវ៉ែត លោក Sabah Khaled Al-Hamad Al-Sabah និងនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin បានអញ្ជើញផ្ញើរសារទូរលេខ សារលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម លោក Pham Minh Chinh។
ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Datuk Azhar Azizan Harun និងប្រធានរដ្ឋសភាហ្វាំងឡង់ លោកស្រី Anu Vahvilainen បានអញ្ជើញ ផ្ញើរសារទូរលេខ សារលិខិតជូនប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue៕

ប្រតិកម្មទៅវិញ