ថ្នាក់ដឹកនាំទីក្រុងហូជីមិញទៅគោរពវិញ្ញាណក្ខ័ន្ទអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew

Chia sẻ
(VOVworld) - សរសេរក្នុង សៀវភៅកាន់ទុក្ខ លោក Le
Thanh Hai បានសង្កត់ធ្ងន់ថា សកលលោកបាត់បង់ថ្នាក់
ដឹកនាំដ៏ឆ្នើម១រូប រឿងព្រេង១ដ៏លេចធ្លោរបស់ទ្វីប
អាស៊ី។
(VOVworld) - នារសៀលថ្ងៃទី២៣ មិនា ក្រុមថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាង
ត្បូងវៀតណាម ដឹកនាំដោយលោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង បានទៅគោរពវិញ្ញាណក្ខ័ន្ទអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew នៅអគ្គ
ស្ថានកុងស៊ុលសឹង្ហបុរីប្រចាំនៅទីក្រុងនេះ។សរសេរក្នុង សៀវភៅកាន់ទុក្ខ លោក
Le Thanh Hai បានសង្កត់ធ្ងន់ថា សកលលោកបាត់បង់ ថ្នាក់ដឹកនាំដ៏ឆ្នើម១រូប រឿង
ព្រេង១ដ៏លេចធ្លោរបស់ទ្វីបអាស៊ី។ប្រទេសសឹង្ហបុរី បាត់បង់ថ្នាក់ដឹកនាំទេពកោ
សល្យនិងមានទស្សន វិស័យដ៏មហិមារ១រូប។បក្សភាគ រដ្ឋអំណាចនិងប្រជាជន
ទីក្រុងហូជីមិញបាត់បង់ មិត្ត១នាក់ដ៏ស្និទ្ធស្នាល ជាមនុស្សដែលយល់យ៉ាងជ្រាល
ជ្រៅនិងយកចិត្តទុកដាក់ ពិសេសដល់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញ
និយាយដោយឡែក។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទៅគោរពវិញ្ញាណក្ខ័ន្ទអតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew - ảnh 1
លោក Le Thanh Hai សរសេរក្នុងសៀវភៅកាន់ទុក្ខអតីតនាយករដ្ឋមន្រ្តីលោក Lee Kuan Yew (រូបថត៖TTXVN)

ក្នុងថ្ងៃដដែល ក្រុមថ្នាក់ដឹកនាំផ្សេងៗទៀតនៃបណ្ដាមន្ទីគណៈកម្មាធិការ ស្ថាប័ន
នៅទីក្រុងហូជីមិញ ក៏ដូចជាក្រុមហ៊ុន ប្រជាពលរដ្ឋសឹង្ហបុរីនានាដែល កំពុងរស់
នៅនិងធ្វើការងារនៅទីក្រុង ក៏បានគោរពវិញ្ញាណក្ខ័ន្ទលោក Lee Kuan Yew
ផងដែរ៕

ប្រតិកម្មទៅវិញ