ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន |
យោងតាម KCNA បានឲ្យដឹងថារថភ្លើងពិសេសដែលដឹកថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានមកដល់ប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃទី ២៧ ខែមេសា ហើយត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ប្រជាជននៅ ភាគខាងជើងខេត្ត Hamgyong នៃប្រទេសកូរ៉ខាងជើងផងដែរ។ ទោះជាយ៉ាងណាក៏ដោយ KCNA មិនបានផ្សាយឲ្យបានលំអិតអំពីពេលវេលានិងស្ថានីយរថភ្លើងដែលបានឈប់នោះឡើយ។ គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោកពូទីនបានធ្វើកិច្ចប្រជុំកំពូលលើកដំបូង។ នៅឯកិច្ចចរចាភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលយកចិត្តទុកដូចគ្នា ក្នុងនោះរួមមានការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសំណុំរឿងអាវុធក្លេអ៊ែររបស់កូរ៉េខាងជើង៕