នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន (រូបថត៖ vietnamplus.vn) |
យោងតាម KCNA បានឲ្យដឹងថា លោក គីមជុងអ៊ុន បានសំដែងនូវការជឿជាក់ថា “ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រពៃណីនិងប្រវត្តិសាស្ត្រយូរអង្វែងនោះ នឹងកាន់តែខ្លាំងក្លាជាងពេលណាទាំងអស់” ផងដែរ។ KCNA ក៏បន្តទៀតថា ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាមកាលពីខែមីនាឆ្នាំ ២០១៩ កន្លងទៅ ដោយបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ «បានបង្កើតឱកាសដ៏សំខាន់មួយ» ក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕