ថ្ងៃទី៨​ខែមិនា វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19

Chia sẻ
(VOVWORLD) - យោងតាមក្រសួងសុខាភិបាលវៀតណាម  នៅថ្ងៃទី ៨ ខែមីនាខាងមុខនេះ វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាលើកដំបូង។
ថ្ងៃទី៨​ខែមិនា វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 - ảnh 1លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ VNA)

អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រធានគណៈកម្មាធិការនេះបានមានប្រសាសន៍ថា៖

«នៅពេលមានវ៉ាក់សាំង យើងត្រូវតែរៀបចំការចាក់វ៉ាក់សាំងឲ្យបានល្អ ហើយម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល ត្រូវវាយតម្លៃចំពោះសុវត្ថិភាព  សុពលភាព និងប្រសិទ្ធភាពឲ្យបានល្អបំផុតផងដែរ។ នេះគឺជាភារកិច្ចដ៏សែនលំបាក។ ទីមួយ កាលពីមុននោះធ្លាប់មានការចាក់វ៉ាក់សាំងជាទូទៅនូវរាប់លានដូស រួចមកហើយ ប៉ុន្តែមានពេលខ្លះក៏កើតឡើងឧប្បត្តិហេតុដែរ។ ប្រសិនបើមិន គ្រប់គ្រងឲ្យបានល្អទេ ការធ្វេសប្រហែសទាំងនោះនឹងក្លាយជាឧប្បត្តិហេតុដ៏ធំសម្បើមដែរ។ ទីពីរ គឺវ៉ាក់សាំងទាំងអស់ដែលធ្លាប់ចាក់កាលពីមុននោះ មានវ៉ាក់សាំងត្រូវបានសិក្សាអស់រយៈពេល ៧ ទៅ ៨ ឆ្នាំ ឬ ១២ ឆ្នាំ ទើបតែមានស្ថេរភាព ប៉ុន្តែសម្រាប់វ៉ាក់សាំង Covid-19 ជាវ៉ាក់សាំងដ៏ថ្មីថ្មោង ការងារទាំងអស់ត្រូវធ្វើជាបន្ទាន់ សូម្បីតែក្នុងការផ្តល់អាជ្ញាប័ណ្ណឱ្យនាំចូលមកវៀតណាមក៏ជាការងារជាបន្ទាន់ផងដែរ។ ហេតុដូច្នេះ ត្រូវប្រុងប្រយ័ត្ននិងការត្រៀមរៀបចំឲ្យបានល្អ និងត្រូវតែធានាភាពហ្មត់ចត់ជាងនេះថែមទៀត។ បញ្ហាមួយទៀត គឺជម្រុញឱ្យកាន់តែខ្លាំងថែមទៀតសម្រាប់ការផលិតវ៉ាក់សាំងជាបន្ទាន់នៅក្នុងប្រទេសផងដែរ»៕

ប្រតិកម្មទៅវិញ