ថ្ងៃទី ២៥ ខែសីហានេះ អ្នកជំងឺកូវីដ ១៩ ជាង ៧.៦០០ នាក់ត្រូវបានប្រកាសជាសះស្បើយ

Chia sẻ

(VOVWORLD) -  រដ្ឋធានីហាណូយបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២៤ ខែសីហា ដល់ម៉ោង ១៨ ថ្ងៃទី ២៥ ខែសីហា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១២.០៩៦ ករណី ដែលក្នុងនោះ អ្នកជំងឺចំនួន ៣ ជាករណីនាំចូល និងអ្នកជំងឺចំនួន ១២.០៩៣ ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅតាមខេត្តនិងទីក្រុងចំនួន ៣៦។ ក្នុងនោះទីក្រុងហូជីមិញបានកត់ត្រាករណីឆ្លងច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដោយមានចំនួន ៥.២៩៤ ករណី, ខេត្ត Binh Duong ឈរលំដាប់ថ្នាក់លេខ ២ ដោយមានចំនួន ៤.១២៩ ករណី និងខេត្ត Dong Nai ឈរលំដាប់ថ្នាក់លេខ ៣ ដោយមានចំនួន៦១៨ ករណី។ រដ្ឋធានីហាណូយបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៩៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

នៅថ្ងៃទី ២៥ ខែសីហាប្រទេសទាំងមូលមានអ្នកជំងឺ ៧.៦៤៦ នាក់បន្ថែមទៀតដែលបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបឡើងដល់ ១៦៩.៩២១ នាក់គិតមកដល់ពេលនេះ។ នៅថ្ងៃទី ២៥ ខែសីហានេះ វៀតណាមបានកត់ត្រាការស្លាប់ចំនួន ៣៣៥ នាក់។ ដូច្នេះ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ នៅវៀតណាម រហូតដល់ថ្ងៃទី ២៥ ខែសីហា មានចំនួន ៩.៣៤៩ នាក់។

ចាប់តាំងពីការផ្ទុះឡើងជំងឺរាតត្បាត វៀតណាមមានចំនួនអ្នកឆ្លងកូវីដ ១៩ ចំនួន ៣៨១.៣៦៣ នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦៦ ក្នុងចំណោមប្រទេសនិងតំបន់ដែលដីចំនួន ២២២៕

ប្រតិកម្មទៅវិញ