ថៃ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពាវនាវផ្អាកការបោះឆ្នោត

Chia sẻ
(VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត(EC)របស់ថៃ នាថ្ងៃទី១៥ ឧសភាបានអំពាវ
នាវឲ្យផ្អាកការបោះឆ្នោតរដ្ឋសភា

​​​​​​​​​​​​​​​​​​​                     

ថៃ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពាវនាវផ្អាកការបោះឆ្នោត - ảnh 1
រូបថត VNA

(VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(EC)របស់ថៃ នាថ្ងៃទី១៥ ឧសភាបានអំពាវនាវឲ្យផ្អាកការបោះឆ្នោតរដ្ឋសភា ដែលគ្រោងរៀបចំឡើងនាថ្ងៃ
ទី២០កក្កដាខាងមុខ បន្ទាប់ពីការវាយប្រហាដោយកាំភ្លើង និង គ្រាប់បែក តម្រង់
ទៅលើបាតុករប្រឆាំងរដ្ឋាភិបាលកើតមានឡើងនៅរដ្ឋធានីបាំងកក់ បណ្តាល ឲ្យមនុស្សចំនួន៣នាក់ត្រូវស្លាប់ និងមនុស្ស២៤នាក់ផ្សេងទៀតរងរងរបួស។

        ក្រោយការវាយប្រហាពោលខាងលើ បាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បានសម្រុកចូលមូលដ្ឋានកងទ័ពជើងអាកាស១នៅប៉ែកខាងជើងនៃទីក្រុងបាំងកក់  ជាកន្លែងដែលបណ្តាមន្រ្តីកំពុងប្រជុំអំពីថ្ងៃដំណើការ ការបោះឆ្នោតថ្មី។ រឿង ហេតុ
នេះ បានធ្វើឲ្យនាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នលោក Niwatumrong Boonsongpaisan និងរដ្ឋមន្រ្តីទាំងអស់ត្រូវចាកចេញពីកិច្ចប្រជុំនេះ។

        តាមអគ្គលេខាធិការ EC លោក Puchong Travong ថា ការបោះឆ្នោតមិន អាច
ប្រព្រឹត្តទៅ ប្រសិនបើបាតុករមិនទាន់ស្រុះចិត្តគំនិត៕

ប្រតិកម្មទៅវិញ