លោក Mullah Abdul Ghani Baradar មេដឹកនាំម្នាក់របស់តាលីបង់ក្នុងពេលពិភាក្សាជាមួយតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅទីក្រុងដូហាប្រទេសកាតានៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN) |
សេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter របស់មេដឹកនាំតាលីបង់ Mullah Abdul Ghani Baradar នៅថ្ងៃទី ២១ ខែសីហាបានបញ្ជាក់ថា កម្លាំងឥស្លាមនេះមានបំណងបង្កើតទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសគឺសហរដ្ឋ អាមេរិក។ តាមរយៈសេចក្តីប្រកាសនេះ លោក Mullaah បានបដិសេធទៅនឹងប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានដែលបានរាយការណ៍ថា ក្រុមតាលីបង់ មិនមានចេតនាដើម្បីបង្កើតទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយអាមេរិក។
សេចក្តីប្រកាសនេះ ត្រូវបាននាំចេញដោយមេដឹកនាំតាលីបង់ ខណៈដែលកងកម្លាំងនេះគ្រោងនឹងប្រកាសរចនាសម្ព័ន្ធរដ្ឋាភិបាលថ្មី សម្រាប់អាហ្វហ្គានីស្ថាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យោងតាមអ្នកនាំពាក្យតាលីបង់ គំរូរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន មិនប្រាកដថាជាលទ្ធិប្រជាធិបតេយ្យតាមការកំណត់របស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែនឹងការពារសិទ្ធិមនុស្សទាំងអស់គ្នា។
នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធមួយ នៅថ្ងៃទី ២១ ខែសីហា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) មិនទាន់ទទួលស្គាល់តាលីបង់ក៏ដូចជាបានធ្វើការចរចានយោបាយជាមួយកងកម្លាំងនេះ។ នាថ្ងៃដដែលនោះ ប្រធានាធិប តីរុស្ស៊ីលោក Vladimir Putin និងសមភាគីតួកគីលោក Recep Tayyip បានជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនៅអាហ្វហ្កានីស្ថាន៕