|
តុលាការព្រហ្មទ័ណ្ឌទីក្រុងកែបានដកចេញជាថ្មីម្តង ទៀតអង្គជំនុំជំរះបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១១ ធ្នូ តុលាការព្រហ្មទ័ណ្ឌទីក្រុងកែបានដកចេញជាថ្មីម្តង
ទៀតអង្គជំនុំជំរះបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) ដែល
ត្រូវបានចោទប្រកាន់ពីបទសម្លាប់បាតុករចំនួន ៩ នាក់ នាថ្ងៃទី ៣០ មិថុនា កន្លង
មក។ អង្គជំនុំជំរះពោលខាងលើត្រូវបានផ្អាក ដោយសារ ជនជាប់ចោទ បាន
ឡើងសម្លេងប្រឆាំងជំទាស់បណ្ដាស្ថាប័ន្ធនិតិបញ្ញត្តិ ភាពស្របច្បាប់របស់ តុលាការនិងទាមទាផ្តួលរំលំរដ្ឋអំណាចយោធា។ ប្រការនេះបានធ្វើឲ្យសវនាការ
ត្រូវផ្អាក់ ហើយក្រុមប្រឹក្សាចាងហ្វាងបានផ្ញើរឿងហេតុនេះទៅតុលាការឧទ្ធរណ៍ ទីក្រុងកែដើម្បីស្ថាប័ន្ធនេះនឹងកំណត់ក្រុមប្រឹក្សាផ្សេងទៀតជំនុំជំរះលើករណី។
មុននោះ នាថ្ងៃទី ២៩ តុលា កន្លងមក ក្រុមប្រឹក្សាចាងហ្វាងដំបូងដែលត្រូវបាន ជំនុំជំរះបណ្ដាមុខសញ្ញាពោលខាងលើក៏បានប្រកាសដកចេញពីសវនាការដោយ មូលហេតុដូចគ្នា៕