តុលាការព្រុចសែលកាត់ទោសជនសង្ស័យភេរវកម្ម Salah Abdeslam នាថ្ងៃទី២៤ មិនា

Chia sẻ
(VOVworld) - នាថ្ងៃទី២១ មិនា មេធាវី Sven Mary ជា
អ្នកការពារសិទ្ធិស្របច្បាប់របស់ជនសង្ស័យភេរវកម្ម
 Salah Abdeslam បានឲ្យដឹងថា បុរសរូបនេះនឹងត្រូវ
បានកាត់ទោសនៅតុលាការព្រុចសែល ប្រទេសប៊ែល
ហ្សិក នាថ្ងៃទី២៤ មិនាខាងមុខ។
តុលាការព្រុចសែលកាត់ទោសជនសង្ស័យភេរវកម្ម Salah Abdeslam នាថ្ងៃទី២៤ មិនា - ảnh 1
ឈ្មោះ Salah Abdeslam ត្រូវចាប់ខ្លួន (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២១ មិនា មេធាវី Sven Mary ជាអ្នកការពារសិទ្ធិស្របច្បាប់របស់
ជនសង្ស័យភេរវកម្ម Salah Abdeslam បានឲ្យដឹងថា បុរសរូបនេះនឹងត្រូវបានកាត់
ទោសនៅតុលាការព្រុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី២៤ មិនាខាងមុខ។តុលា
ការព្រុចសែលបានជូនដំណឹងអំពីដីការចាប់ខ្លួនលើទូទាំងទ្វីបអឺរ៉ុប ដែលបាននាំ
ចេញដោយបារាំងចំពោះឈ្មោះ Salah Abdeslam ក្នុងរយៈពេល១៥ ថ្ងៃចាប់ពីថ្ងៃទី
១៩ មិនា។នារសៀលថ្ងៃទី១៩ មិនា ចៅក្រមបានជូនដំណឹងជាមួយ Salah នូវដីការ
ចាប់ខ្លួននេះប៉ុន្តែជនសង្ស័យរូបនេះបានបដិសេធការធ្វើបត្យាប័ន ទៅបារាំង។តាម
ព័ត៌មានដែលកាណាល់ទូរទស្សន៍ជាតិប៊ែលហ្សិក RTBF ផ្សាយ នាថ្ងៃទី២១ មិនា
ថា កឹបមីនត្រូវបានរកឃើញនៅផ្ទះល្វែងដែល Salah Abdeslam លាក់ខ្លួន។ប្រការ
នេះបញ្ជាក់នូវសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសប៊ែល ហ្សិកលោក
Didier Reynders ថា Salah Abdeslam បានត្រៀមជាស្រេចអនុវត្តន៍ ការវាយប្រហារ
ថ្មីហើយកំពុងត្រៀមរៀបចំអាវុធសំរាប់ផែនការនេះ៕

ប្រតិកម្មទៅវិញ