តុលាការបារាំងបើកសវនាការសំណុំរឿងរបស់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត (Dioxin) ក្នុងសង្គ្រាមវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែមករា អ្នកគាំទ្រដ៏ច្រើនកុះកររបស់លោកស្រី Tran To Nga  បានមានវត្តមាននៅឯបន្ទប់ជំនុំជម្រះ រួមជាមួយអ្នកអ្នកនយោបាយបារាំងជាច្រើនទៀត ជាពិសេសមានតំណាងគណបក្សអឺរ៉ុប - អេកូឡូស៊ី (EELV) ដែលជាកម្លាំងនយោបាយកំពុងលេចឡើងថ្មីនៅប្រទេសបារាំង។ ភាគីដើមចោទគឺលោកស្រី Tran To Nga មានការគាំទ្រដោយមេធាវីស្ម័គ្រចិត្តចំនួន ៣ នាក់ទៀតផង។ការប្តឹងតវ៉ារវាងមេធាវីនៃភាគីទាំងពីរបានកើតឡើងយ៉ាងតឹងរឹង។ 
តុលាការបារាំងបើកសវនាការសំណុំរឿងរបស់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត (Dioxin) ក្នុងសង្គ្រាមវៀតណាម - ảnh 1លោកស្រី Tran To Nga (កណ្ដាល) នៅឯសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសអំពីការជំនុំជម្រះក្តី (រូបថត៖ VOV)

នៅព្រឹកថ្ងៃទី ២៥ ខែមករា តុលាកានៅទីក្រុង Evry នៅជាយក្រុងប៉ារីស (ប្រទេសបារាំង) បានបើកសវនាការសំណុំរឿងរបស់លោកស្រី Tran To Nga ដែលដាក់ពាក្យបណ្តឹងក្រុមហ៊ុនពហុជាតិជំនាញផ្គត់ផ្គង់ជាតិគីមីចំនួន ២៦ របស់អាមេរិក ក្នុងនោះមានក្រុមហ៊ុន Dow Chemical និង  Bayer- Monsanto ដែលបានផ្គត់ផ្គង់ជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីត ដល់កងទ័ពអាមេរិកសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសម្រាប់លោកស្រី Tran To Nga  ក៏ដូចជាជនរងគ្រោះរាប់លាននាក់ផ្សេងទៀតផងដែរ។ នាព្រឹកថ្ងៃទី ២៥ ខែមករា អ្នកគាំទ្រដ៏ច្រើនកុះកររបស់លោកស្រី Tran To Nga  បានមានវត្តមាននៅឯបន្ទប់ជំនុំជម្រះ រួមជាមួយអ្នកអ្នកនយោបាយបារាំងជាច្រើនទៀត ជាពិសេសមានតំណាងគណបក្សអឺរ៉ុប - អេកូឡូស៊ី (EELV) ដែលជាកម្លាំងនយោបាយកំពុងលេចឡើងថ្មីនៅប្រទេសបារាំង។ ភាគីដើមចោទគឺលោកស្រី Tran To Nga មានការគាំទ្រដោយមេធាវីស្ម័គ្រចិត្តចំនួន ៣ នាក់ទៀតផង។ការប្តឹងតវ៉ារវាងមេធាវីនៃភាគីទាំងពីរបានកើតឡើងយ៉ាងតឹងរឹង។ លោកស្រី Marie Toussaint មេធាវីផ្នែកច្បាប់បរិស្ថានអន្តរជាតិនិងជាសមាជិកាសភាបារាំងនៅក្នុងសភាអឺរ៉ុបបានឲ្យដឹងថា៖ «ការធ្វើវិចារណកម្មពីមេធាវីរបស់លោកស្រី Tran To Nga ពិតជារឹងមាំ ត្រឹមត្រូវជាក់ស្តែង និងមានព័ត៌មានជាច្រើន។ ទន្ទឹមនឹងនេះ មេធាវីនៃសម្ព័ន្ធក្រុមហ៊ុនពហុជាតិអាមេរិកចំនួនពីរ គឺ Hercules INC និង Monsanto ក៏បានលើកឡើងការធ្វើវិចារណកម្មរបស់គេដើម្បីបដិសេធសិទ្ធិអំណាចរបស់តុលាការ សូម្បីតែមានការបកស្រាយខ្លះមានលក្ខណៈអាក្រក់ផងដែរ។

លោកស្រី Tran To Nga  ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបារាំង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីកន្លងមកនេះ សារព័ត៌មានបារាំងដ៏ល្បីឈ្មោះជាច្រើន ក៏បានចុះផ្សាយអំពីករណីបណ្តឹងរបស់លោកស្រី Tran To Nga។ លោកស្រី Tran To Nga  បានមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ដឹងថាការប្តឹងតវ៉ានេះមានលទ្ធផលយ៉ាងដូចមេចដែរ ប៉ុន្តែនាពេលកន្លងមកនេះ សារព័ត៌មាននៅបារាំងបានផ្សាយថា នេះគឺជាករណីប្តឹងតវ៉ាជាប្រវត្តិសាស្ត្រ។ ខ្ញុំគិតថាខ្ញុំបានធ្វើដំណើរយ៉ាងវែងឆ្ងាយហើយ។ ខ្ញុំសង្ឃឹមថាថ្ងៃនេះនឹងក្លាយជាការចាប់ផ្តើមនៃការគាំទ្រកាន់តែខ្លាំងឡើងៗ ដើម្បីស្វែងរកយុត្តិធម៌ឡើងវិញសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ដោយមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង »៕

នៅប្រទេសអាឡឺម៉ង់ កាសែត Frankfurt (FAZ)  កាលពីថ្ងៃទី ២៥ ខែមករា បានសង្កត់ធ្ងន់ថា៖ ស្ត្រីមានភាពរឹងមាំនិងក្លាហានដូចលោកស្រី To Nga ចង់បន្តប្រយុទ្ធមិនមែនប្រឆាំងនឹងជនជាតិអាមេរិក ដែលបានកាន់កាប់ប្រទេសរបស់លោកស្រីកាលពីទសវត្សឆ្នាំ ១៩៦០ នៃសតវត្សរ៍មុននោះទេ ប៉ុន្តែវាមានន័យថាប្រឆាំងជំទាស់ទៅនឹងសម្ព័ន្ធក្រុមហ៊ុនពហុជាតិគីមីដែលបានផលិតនិងផ្គត់ផ្គង់ដល់កងកម្លាំងអាមេរិកនូវជាតិគីមីពុលសំរាប់ប្រើប្រាស់ក្នុងសង្គ្រាមវៀតណាមតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ