តុលាការកំពូល​ ច្រានចោលពាក្យបណ្តឹងតវ៉ារបស់រដ្ឋ Texas ស្ដីពី​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក

Chia sẻ
(VOVWORLD) - យោងតាមលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះថា លោក Biden ទទួលបានសន្លឹកឆ្នោតរបស់អង្គបោះឆ្នោតចំនួន ៣០៦ សម្លេង ហើយលោក Trump ទទួលបានត្រឹមតែ ២៣២ សំឡេងតែប៉ុណ្ណោះ។
តុលាការកំពូល​ ច្រានចោលពាក្យបណ្តឹងតវ៉ារបស់រដ្ឋ Texas ស្ដីពី​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក - ảnh 1 ទីស្នាក់ការតុលាការកំពូលសហរដ្ឋអាមេរិកនៅទីក្រុង Washington D.C. (រូបថត៖ WP)

តុលាការកំពូលសហរដ្ឋអាមេរិកនៅថ្ងៃទី ១១ ខែធ្នូបានច្រានចោលពាក្យបណ្តឹង តវ៉ារបស់រដ្ឋ Texas  សំដៅលុបចោលសន្លឹកឆ្នោតចំនួន ២០ លាននៅរដ្ឋចំនួន៤ គឺ Georgia, Michigan, Pennsylvania និង Wisconsin ដោយសារបានកែប្រែបែបបទបោះឆ្នោតតាមរយៈប្រៃសណីយក្នុងបរិបទនៃជំងឺតរាតត្បាតកូវីដ ១៩។ ការសម្រេចចិត្តនេះបានបើក ផ្លូវសម្រាប់ជ័យជំនះរបស់លោក Biden មុនពេលអង្គបោះឆ្នោតទៅបោះឆ្នោតនៅតាមរដ្ឋដាច់ដោយឡែកពីគ្នានៅថ្ងៃទី ១៤ ខែធ្នូ។ ករណីបណ្តឹងតវ៉ានៅរដ្ឋ Texas ត្រូវបានគេចាត់ទុកថាជាឱកាសចុងក្រោយរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺលោកប្រធានាធិបតី Donald Trump សំដៅផ្លាស់ប្តូរស្ថានការណ៍មុនពេលអង្គបោះឆ្នោតបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីជាផ្លូវការ។ យោងតាមលទ្ធផលនៃការបោះឆ្នោតនាពេលថ្មីៗនេះថា លោក Biden ទទួលបានសន្លឹកឆ្នោតរបស់អង្គបោះឆ្នោតចំនួន ៣០៦ សម្លេង ហើយលោក Trump ទទួលបានត្រឹមតែ ២៣២ សំឡេងតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ