|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh |
(VOV)_ ត្រូវលើកទឹកចិត្កប្រជាជនឈានឡើងក្នុងកាត់បន្ថយភាពក្រីក្រ។ នេះ
គឺជាខ្លឹមសារបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh
និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមអំពីការងារកាត់បន្ថយភាពក្រីក្រ
ចីរភាព នៅក្នុងសន្និសីទពិភាក្សាអំពីការលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៥ នា
ព្រឹកថ្ងៃទី១៦ មករា នៅទីក្រុងហាណូយ។
លោក Vu Van Ninh បានលើកច្បាស់ថា៖ ទោះបីជាក្នុងរយៈពេលកន្លងទៅ
ការងារកាត់បន្ថយភាពក្រីក្រគិតជាមធ្យម ក្នុងទូទាំងប្រទេសបានថយចុះ២% តំបន់
ស្រុកព្រៃភ្នំលំបាកថយចុះក្រោម៥%ក្នុង១ឆ្នាំ ហួសគោលដៅដែលបានដាកចេញ
ប៉ុន្តែអត្រាគ្រួសារក្រីក្រនៅខ្ពស់។ ដូច្នេះ ក្នុងឆ្នាំ ២០១៥ ត្រូវពិនិត្យមើលឡើងវិញ
គ្រប់យន្តការ គោលនយោបាយ ស្ដីពីការកាត់បន្ថយភាពក្រីក្រចីរភាព ដើម្បីអនុវត្ត
គោលដៅកាត់បន្ថយភាពក្រីក្រក្នុងប្រទេសទាំងមូល ពី១ដល់១,៥% ក្នុង១ឆ្នាំ ។ ការ
កាត់បន្ថយភាពក្រីក្រក្នុងរយៈពេលខាងមុខនេះ ត្រូវអនុវត្តតាមរបៀបពហុទិស ដើម្បី
លើកទឹកចិត្តប្រជាជនឈានទៅមុខ។