ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ TTXVN) |
នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានត្រៀមរៀបចំផែនការនានា ដើម្បីធានាសុវត្ថិភាព និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសម្រាប់សម័យប្រជុំលើកទី ២។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ តាមគម្រោង សម័យប្រជុំនេះនឹងត្រូវបានរៀបចំឡើងតាមផែនការចំនួន ២ គឺ៖ ផែនការទី ១ ៖ ប្រសិនបើជំងឺរាតត្បាតនៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ រដ្ឋសភានឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូទាំងស្រុង។ ផែនការទី ២ គឺ៖ ប្រសិនបើ ស្ថានការណ៍ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងយ៉ាងល្អនោះ រដ្ឋសភានឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូផង និងផ្ទាល់ផងនៅវិមានរដ្ឋសភា ហើយចែកជា ២ វគ្គ។អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអះអាងថា៖ “យើងបានរៀបចំផែនការប្រជុំផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូផង។ យើងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូសម្រាប់ដំណាក់កាលដំបូង ហើយរៀបចំកិច្ចប្រជុំផ្ទាល់សម្រាប់ដំណាក់កាលក្រោយ។ ការងារសួរដេញដោល និងឆ្លើយសំណួរដេញដោលនឹងត្រូវបានគិតគូរបន្ថែម។ ជាពិសេសគឺបញ្ហាជាតិ បញ្ហាសុខុមាលភាពសង្គម និងបញ្ហាជំពាក់ជំពិនធំៗ។ ជាក់ស្ដែងនៅសប្តាហ៍ដំបូងយើងអាចប្រជុំតាមប្រព័ន្ធវីដេអូ ហើយសប្ដាហ៍ក្រោយយើងប្រជុំផ្ទាល់ ដើម្បីពិភាក្សាលើបញ្ហាបោះឆ្នោត និងការសួរដេញដោល។ ប្រសិនបើជំងឺរាតត្បាតមានការវិវឌ្ឍយ៉ាងស្មុគស្មាញ គឺយើងអាចប្រជុំតាមប្រព័ន្ធវិដេអូទាំងមូលផងដែរ”៕