តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូងជាមួយវៀតណាមបានកើនឡើង៧% |
ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៦២,៦ ពាន់លានដុល្លារអាមេរិកបើគិតដល់ចុងខែវិច្ឆិកា ដែលនាំវៀតណាមក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី បួនរបស់កូរ៉េខាងត្បូងបន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិកនិងជប៉ុន។
ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងមកប្រទេសវៀតណាម បានកើនឡើង ១,៩ ភាគរយ ធៀបនឹងឆ្នាំមុនរហូតដល់ ៤៤,៥ ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលកើន ២២ ភាគរយដល់ ១៨,១ ពាន់លានដុល្លារអាមេរិក តាមតម្រូវការសម្រាប់អេក្រង់និងគ្រឿងបន្លាស់អេឡិចត្រូនិក ផលិតនៅតាមរោងចក្រនានារបស់កូរ៉េខាងត្បូងនៅប្រទេសវៀតណាម។
សូមគូសបញ្ជាក់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៨ របស់ប្រ ទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមក វៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៤ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូងនិងវៀតណាមបានចូលជាធរមាននៅខែធ្នូឆ្នាំ ២០១៥៕