តម្លៃប្រេងពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដល់កំរិតទាបបំផុតនាឆ្នាំ ២០១៦

Chia sẻ
(VOVWORLD) - ការបើកវគ្គជួញដូរដើមសប្តាហ៍ តម្លៃប្រេងបានធ្លាក់ចុះដល់កំរិតទាបបំផុតនាដើមឆ្នាំ ២០១៦។ មូលហេតុសំខាន់គឺដោយសារភាពបរាជ័យនៃកិច្ចព្រមព្រៀងរបស់អង្គការ OPEC (អង្គការបណ្តាប្រទេសនាំចេញប្រេង)។
តម្លៃប្រេងពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដល់កំរិតទាបបំផុតនាឆ្នាំ ២០១៦ - ảnh 1 តម្លៃប្រេងពិភពលោកធ្លាក់ចុះយ៉ាងគំហុក ដល់កំរិតទាបបំផុតនាឆ្នាំ ២០១៦ (រូបថត៖ thanhnien.vn)

 តម្លៃប្រេងបានធ្លាក់ចុះ ៣០% នៅពេលដែលបើកទីផ្សារជួញដូរកាលពីថ្ងៃទី ៩ ខែ     មិនា ដោយមានព័ត៌ មានផ្សាយ ថា OPEC មិនសម្រេចបានកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តពាក់ព័ន្ធនឹងការកាត់បន្ថយទិន្នផលឡើយ។

ចំណុចនេះបានធ្វើឱ្យប្រទេសអារ៉ាប៊ី សាអូឌីតប្រកាសនឹងបង្កើនទិន្នផលដោយនាំឲ្យមានការព្រួយបារម្ភអំពីសង្គ្រាមនៃតម្លៃ។ តម្លៃប្រេងឆៅ Brent ស្តង់ដារអន្តរជាតិបានធ្លាក់ចុះ ៣០% ស្មើនឹង ត្រឹមតែ ៣១,០២ ដុល្លារអាមេរិក /ធុង ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១៦ ផងដែរ៕

ប្រតិកម្មទៅវិញ