នាវា Swan Atlantic ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចផ្លោងដែលត្រូវបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយ Houthi ។ រូបថត៖ Vessel Finder |
|
ការវាយប្រហារនាពេលថ្មីៗនេះនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃផ្លូវដឹកជញ្ជូនខាងកើត-ខាងលិចដ៏សំខាន់របស់ពិភពលោក កំពុងជះឥទ្ធិពលដល់ពាណិជ្ជកម្មរបស់ពិភពលោក។ យោងតាម Freightos - ក្រុមហ៊ុនដឹកជញ្ជូន និងទូទាត់អន្តរជាតិបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៩ ធ្នូ តម្លៃដឹកជញ្ជូនកុងតឺន័រពីចិនទៅកាន់សមុទ្រមេឌីទែរ៉ាណេក្នុងខែធ្នូបានកើនឡើង ៤៤% ដល់ ២៤១៣ ដុល្លារអាមេរិក។ នៅដើមឆ្នាំ តម្លៃនេះត្រឹមតែ ១៣៧១ ដុល្លារអាមេរិកប៉ុណ្ណោះ។ មិនត្រឹមតែមានការកើនឡើងតម្លៃដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែពេលវេលាដឹកជញ្ជូនក៏កើនឡើងផងដែរ បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបានប្រកាសពីការផ្លាស់ប្តូរផ្លូវធ្វើដំណើរ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ការផ្លាស់ប្ដូរដំណើរតាមទិសដៅ Cape of Good Hope នៅអាហ្វ្រិកខាងត្បូងជំនួសឱ្យការឆ្លងកាត់ព្រែកជីក Suez និងសមុទ្រក្រហមនឹងបង្កើនពេលវេលាដឹកជញ្ជូនទូទៅនៃទំនិញពីអាស៊ីទៅកាន់អឺរ៉ុបខាងជើង និងសមុទ្រមេឌីទែរ៉ាណេខាងកើតឡើងប្រហែល ១០ ថ្ងៃទៀត។ យោងតាមការប៉ាន់ប្រមាណរបស់ Xeneta ដែលជាមូលដ្ឋានភាគទីផ្សារដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសបានឲ្យដឹងថា៖នៅពេលនោះចំណាយលើការទិញឥន្ធនៈសម្រាប់ការដឹកជញ្ជូនតាមផ្លូវទៅវិញទៅមករវាងអាស៊ី និងអឺរ៉ុបខាងជើងនឹងកើនឡើង ១ លានដុល្លារអាមេរិក។ ប្រការនេះនឹងធ្វើឱ្យតម្លៃទំនិញកើនឡើង ជំរុញអតិផរណា និងបង្កការខាតបង់ដល់អតិថិជននៅក្នុងប្រទេសផ្សេងៗ៕