តភ្ជាប់វប្បធម៌ - អរិយធម៌ឥណ្ឌា - អាស៊ាន

Chia sẻ

(VOVWORLD) - សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងទម្រង់ជាតាមអ៊ីនធឺរណែតផងនិងទល់មុខគ្នាផង។

តភ្ជាប់វប្បធម៌ - អរិយធម៌ឥណ្ឌា - អាស៊ាន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ nhandan.vn)

នៅថ្ងៃទី ៧ ខែតុលា វិទ្យាស្ថានឥណ្ឌានិងអាស៊ីភាគនិរតី VIISAS ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវឥណ្ឌា-អាស៊ាន (AIC) ចំណុះវិទ្យាស្ថានព័ត៌មាននិងស្រាវជ្រាវអំពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ (RIS) រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពី “តភ្ជាប់វប្បធម៌-អរិយធម៌រវាងឥណ្ឌានិងអាស៊ាន” ក្នុងគោលបំណង រួមចំណែកលើកកម្ពស់ការទូតវប្បធម៌ឥណ្ឌា-អាស៊ាន ពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងឥណ្ឌានិងអាស៊ានក្នុងតំបន់ទាំងពីរ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងទម្រង់ជាតាមអ៊ីនធឺរណែត ផងនិងទល់មុខគ្នាផង។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញមកពីឥណ្ឌានិងអាស៊ានបានផ្តោតការពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជា៖ ទិដ្ឋភាពផ្សេងៗនៃការតភ្ជាប់វប្បធម៌អរិយធម៌ឥណ្ឌា-អាស៊ាន ការគ្រប់គ្រងរដ្ឋនៃការតភ្ជាប់វប្បធម៌-អរិយធម៌ ... ក្នុងនោះ សង្កត់ធ្ងន់លើទំនាក់ទំនងរវាងវប្បធម៌មនោគមវិជ្ជានិងរបៀបរបប; យុទ្ធសាស្ត្រអំណាចទន់គឺផ្អែកលើគុណតម្លៃនយោបាយរួមរបស់ឥណ្ឌានិងអាស៊ាន ព្រមទាំងវិធានការសន្តិភាពសម្រាប់ការគ្រប់គ្រងជម្លោះនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវដំណោះស្រាយរួម។

លើសពីនេះទៅទៀត គណៈប្រតិភូក៏បានពិភាក្សាលើបញ្ហាជាក់ស្តែងដូចជា៖ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវបេតិកភ័ណ្ឌតភ្ជាប់វប្បធម៌ - អរិយធម៌រវាងឥណ្ឌា - អាស៊ាន; បង្កើតទំនាក់ទំនងនេះនៅពេលការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានការជាប់គាំងដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩; បញ្ចប់កម្មវិធីសកម្មភាព ផែនការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងអភិវឌ្ឍន៍កម្មវិធីបណ្តុះបណ្តាលទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ