តភ្ជាប់ការវិនិយោគរវាងធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូងនៅទីក្រុង Hai Phong

Chia sẻ

(VOVWORLD) - បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។ 

តភ្ជាប់ការវិនិយោគរវាងធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូងនៅទីក្រុង Hai Phong - ảnh 1 លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong ថ្លែងនៅសន្និសីទ។ (រូបថត៖ baodautu.vn)
សហគ្រាសជាង ៤០ បានចូលរួមសន្និសីទតភ្ជាប់ការវិនិយោគ អាជីវកម្មរវាង ធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូងដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ សីហា នៅទីក្រុង Hai Phong។ នេះជាសកម្មភាពដែលរួមចំណែកបង្កើតបរិយាកាសវិនិយោគអាជីវកម្ម អំណោយផល បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកូរ៉េខាងត្បូងនៅ Hai Phong តាមរយៈការជួយវិនិយោគិនស្វែងរកផ្កាយរណប អ្នកផ្គត់ផ្គង់សម្ភារៈ គ្រឿង បន្លាស់ក្នុងស្រុក កាត់បន្ថយថ្លៃដើមផលិតកម្ម អាជីវកម្ម បង្កើនការឆ្លើយតបនៃទីផ្សារ វត្ថុធាតុដើមក្នុងស្រុក។
ថ្លែងមតិនៅសន្និសីទ លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong បានអះអាងថា ទីក្រុង Hai Phong ជានិច្ចកាលគោរព ហើយគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង; ព្រមទាំង សន្យាខិតខំប្រឹងប្រែងជានិច្ចដើម្បីបង្កើតបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល និងសមភាពសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនមកពីប្រទេសកូរ៉េខាងត្បូង ផងដែរ។ កូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រមួយរបស់ទីក្រុង Hai Phong។ បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។ វិស័យដែល ត្រូវបានចុះឈ្មោះវិនិយោគរួមមាន៖ ឧស្សាហកម្មកែច្នៃ-ផលិត គ្រឿងបន្លាស់អេឡិច ត្រូនិក-អគ្គិសនី; គ្រឿងបន្លាស់រថយន្ត; គ្រឿងម៉ាស៊ីន ឧបករណ៍ និងផលិតផលប្លាស្ទិក ជាដើម៕

ប្រតិកម្មទៅវិញ