តំបន់សេដ្ឋកិច្ចថាមវន្តណាមបូខាងកើត ត្រូវមានមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតឧត្តមសិក្សាជាន់ខ្ពស់

Chia sẻ

(VOVWORLD) - សន្និសីទនេះត្រូវបានក្រសួងអប់រំ និងបណ្តុះបណ្តាល រៀបចំឡើងនាថ្ងៃទី ១៨ មេសា នៅទីក្រុង Binh Duong។

តំបន់សេដ្ឋកិច្ចថាមវន្តណាមបូខាងកើត ត្រូវមានមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតឧត្តមសិក្សាជាន់ខ្ពស់ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានដឹកនាំដូច្នេះនៅក្នុងសន្និសីទស្តីពី អភិវឌ្ឍន៍ការអប់រំ និងបណ្តុះបណ្តាលនៅតំបន់ណាមបូខាងកើត ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; អនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ណាមបូខាងកើតដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ សន្និសីទនេះត្រូវបានក្រសួងអប់រំ និងបណ្តុះបណ្តាល រៀបចំឡើងនាថ្ងៃទី ១៨ មេសា នៅទីក្រុង Binh Duong។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើថា ក្រសួងអប់រំ និងបណ្តុះបណ្តាល និងតំបន់ណាមបូខាងកើត គួរតែមានគោលនយោបាយទាក់ទាញគ្រូបង្រៀន។ ទន្ទឹមជាមួយគ្នានោះ ក្រសួងត្រូវមានយន្តការសង្គមភាវូបនីយកម្ម ទាក់ទាញធនធានអប់រំដែលមានគុណភាពខ្ពស់។ គោលដៅគឺបម្រើឱ្យកំណែទម្រង់ទូលំទូលាយនៃការអប់រំ រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។

តំបន់សេដ្ឋកិច្ចថាមវន្តណាមបូខាងកើត ត្រូវមានមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតឧត្តមសិក្សាជាន់ខ្ពស់ - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

សូមគូសបញ្ជាក់ថាតំបន់ណាមបូខាងកើតមានខេត្តចំនួន ៦ រួមមានៈ ទីក្រុង ហូជីមិញ ខេត្ត Tay Ninh, Binh Duong, Binh Phuoc, Dong Nai និង Ba Ria-Vung Tau។  តំបន់ទាំងមូលបច្ចុប្បន្នមានសាកលវិទ្យាល័យចំនួន ៥៧ កន្លែង និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈចំនួន ៣១៦កន្លែង។ គ្រឹះស្ថានឧត្តមសិក្សាជាច្រើនបានជាប់ចំណាត់ថ្នាក់ខ្ពស់ និងបានឡើងចំណាត់ថ្នាក់លើចំណាត់ថ្នាក់អន្តរជាតិដ៏មានកិត្យានុភាព។ សមាមាត្រនៃនិស្សិតសាកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ទីពីរក្នុងប្រទេស បន្ទាប់ពីតំបន់ដីសណ្ដទន្លេក្រហម។ ជាមធ្យមក្នុងមួយឆ្នាំមាននិស្សិតជាង ៧ម៉ឺន នាក់ និងសិក្ខាកាម អ្នកស្រាវជ្រាវបានបញ្ចប់ការសិក្សា។ វិស័យអប់រំ និងបណ្តុះបណ្តាលនៅតំបន់ណាមបូខាងកើតបានកំណត់គោលដៅថា នៅឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នឹងស្ថិតនៅលំដាប់កំពូលលើទូទាំងប្រទេស និងស្ថិតក្នុងក្រុមឈានមុខគេនៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ