ទិវា "ថ្ងៃអាទិត្យក្រហម" ទាក់ទាញការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជននៅទូទាំងខេត្ត Yen Bai (រូបថតៈ កាសែត Yen Bai) |
នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងទទួលបាន ជិត៧០០ឯកតា ឈាម ពីអ្នកស្ម័គ្រចិត្តបរិច្ចាគផងដែរ។
នៅខេត្ត Nghe An គណៈបញ្ជាណែនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត Nghe An បានរៀបចំពិធី “ថ្ងៃអាទិត្យក្រហម”លើកទី១០ឆ្នាំ ២០១៨ ។ នៅក្នុងកម្មវិធីនេះ កម្មា ភិបាល សមាជិកសម្ព័ន្ធយុវជនជាង១ពាន់នាក់បានចុះឈ្មោះបរិច្ចាគឈាម។
នាថ្ងៃទី១៣មករា សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្សរាប់រយនាក់នៅទូទាំង ខេត្ត Dong Nai បានចូលរួមក្នុងទិវាបុណ្យ “ថ្ងៃអាទិត្យក្រហម”។ បញ្ចប់ទិវាបុណ្យនេះ ឯកតាឈាមចំនួន៣៦០បានបរិច្ចាគចំពោះធនាគារ ឈាមមជ្ឈឹម។
ក្រោយរយៈពេល៩ឆ្នាំ ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៧ ទិវាបុណ្យថ្ងៃអាទិត្យក្រហម ចលនាអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តបានជាង៧០ម៉ឺនឯកតា ឈាម។ ក្នុងឆ្នាំ២០១៨ ខេត្ត ក្រុងចំនួន៣៣បានចុះឈ្មោះចូលរួមកម្មវិធីនេះ។ គ្រោងនឹងទទួលបានឯកតាឈាម ប្រហែល៣៥ម៉ឺនផងដែរ៕