តំបន់ជាច្រើនទូទាំងប្រទេសជួយឧបត្ថម្ភគ្រួសារក្រីក្រទទួលបុណ្យតេតប្រពៃណី២០១៦

Chia sẻ
(VOVworld)-នាថ្ងៃទី២៧មករា អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គម កិច្ចវៀតណាម លោក Doan Mau Diep

(VOVworld)-នាថ្ងៃទី២៧មករា អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គម
កិច្ចវៀតណាម លោក Doan Mau Diep បានអញ្ជើញទៅសាកសួរសុខទុក្ខនិងប្រ គល់អំណោយជូនបុគ្គលចំនួន៥នាក់ជាយុទ្ធជនពិការ វីរៈអ្នកម្តាយនិងជនមាន
គុណូបការៈនៅឃុំ Cao Ky ស្រុក Cho Moi ខេត្ត Bac Kan។

        កម្មវិធី “បុណ្យតេតជួបជុំគ្រួសារឆ្នាំ២០១៦” ត្រូវបានសហភាពពលកម្មខេត្ត
Thanh Hoa រៀបចំឡើងនាយប់ថ្ងៃទី២៧មករា។ នេះជាសកម្មភាពជាក់ស្តែង សំដៅ
ចែករំលែកនិងលើកទឹកចិត្តយុវជន កម្មករ  ដែលមានស្ថានភាពលំបាកក្នុង ឱកាស
បុណ្យតេត២០១៦ឆ្នាំវក អដ្ឋស័កដែលកំពុងខិតជិតមកដល់។ក៏ក្នុងឱកាស នេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានដកថវិការខេត្តចំនួន ២១ពាន់លាន
ដុងសម្រាប់ជួយឧបត្ថម្ភនិងប្រគល់អំណោយជូនគ្រួសារគោលន យោបាយ ជនមាន
គុណូបការៈនិងគ្រួសារក្រីក្រ។

        រួមជាមួយគ្នានោះ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៧មករា សមាគមកាកបាត ក្រ
ហម និងគណៈកម្មាធិការប្រជាជនខេត្ត Hau Giang បានអនុវត្តកម្មវិធីព្យាបាល  ពិគ្រោះយោបល់សុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃសម្រាប់មុខសញ្ញាក្រីក្រ គ្រួសារគោលនយោបាយក្នុងឱកាសបុណ្យតេតប្រពៃណី២០១៦ឆ្នាំវកអដ្ឋស័ក៕

ប្រតិកម្មទៅវិញ