តុក្តាទឹកវៀតណាមធ្វើឲ្យទស្សនិកជនជប៉ុននិយមចូលចិត្ត

Chia sẻ
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤កញ្ញា ក្រសួងវប្បធម៍កីឡា​និងទេសចរណ៍រួមជាមួយក្រុមសិល្បៈរោងមហោស្រពតុក្តាទឹកវៀតណាម
តុក្តាទឹកវៀតណាមធ្វើឲ្យទស្សនិកជនជប៉ុននិយមចូលចិត្ត - ảnh 1
តុក្តាទឹកវៀតណាមធ្វើឲ្យទស្សនិកជនជប៉ុននិយមចូលចិត្ត (vietnamplus.vn)

        Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៣និង១៤កញ្ញា ក្រសួងវប្បធម៍កីឡា​និងទេសចរណ៍រួមជាមួយក្រុមសិល្បៈរោងមហោស្រពតុក្តាទឹកវៀតណាមបាន
រៀបចំកម្មវិធីសម្ដែងតុក្តាទឹកនៅទីក្រុង Yokohama ជប៉ុន។ នេះជាលើកដំបូង​ប្រទេសសិល្បៈប្រជាប្រិយវៀតណាមនេះបានឧទ្ទេសនាមជាមួយប្រជាជន
Yokohama។

        ថ្លែងមតិប្រារព្ធកម្មវិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan
Xuan Hung បានសម្ដែងក្តីសប្បាយរីករាយចំពោះព្រឹត្តិការណ៍ក្រុមសិល្បៈរបស់​រោងមហោស្រពតុក្តាទឹកវៀតណាមសម្ដែងបំរើមហាជនជប៉ុននៅ Yokohama។
ឯកអគ្គរដ្ឋទូតសង្ឃឹមថា កម្មវិធីតុក្តាទឹកប្រពៃណីនឹងជួយប្រជាជនជប៉ុនយល់​បន្ថែមអំពីផ្នែកវិសេសវិសាលរបស់វប្បធម៍វៀតណាម រួមចំណែកពូនជ្រំឲ្យ​ចំណង​មិត្តភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ជប៉ុន​កាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ