ដោះស្រាយការលំបាកជូនសហគ្រាស និងអំពានាវវិនិយោគនៅតាមមូលដ្ឋាន

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៧ ទិវាសហគ្រិនភាពវៀតណាម (១៣ តុលាឆ្នាំ ២០០៤ - ១៣ តុលាឆ្នាំ ២០២១) នោះ សកម្មភាពផុលផុសជាច្រើនបានប្រព្រឹត្តិទៅ។ 
ដោះស្រាយការលំបាកជូនសហគ្រាស និងអំពានាវវិនិយោគនៅតាមមូលដ្ឋាន - ảnh 1កម្មវិធី “ខេត្ត Dak Nong និងសេចក្ដីប្រាថ្នា”

នាថ្ងៃទី ១៣ ខែតុលា នៅខេត្ត Dak Nong បានប្រព្រឹត្តិទៅកម្មវិធី “ខេត្ត Dak Nong និងសេចក្ដីប្រាថ្នា”ដើម្បីលើកតម្កើងជួរសហគ្រិន សហគ្រាស  និងជំរុញការអំពាវនាវវិនិយោគអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅមូលដ្ឋាន”។ នេះគឺជាឱកាសសម្រាប់ខេត្តធ្វើការណែនាំ ផ្សព្វផ្សាយសក្តានុពល និងផលិតផលស្នូលរបស់មូលដ្ឋាន អំពាវនាវឲ្យជំរុញការវិនិយោគ ព្រមទាំងផ្ទៀងស្ដាប់មតិយោបល់ ក៏ដូចជាការចែករំលែក និងសំណើររបស់សហគមន៍ធុរកិច្ច និងវិនិយោគិនផងដែរ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានគណកម្មធិការប្រជាជនខេត្ត Dak Nong លោក Ho Van Muoi បានសន្យាថា នឹងបង្កលក្ខណៈងាយស្រួលបំផុតជូនសហគ្រាស ហើយនឹងរួមដំណើរជាមួយសហគ្រាសជានិច្ច។

នាយប់ថ្ងៃទី ១៣ ខែតុលាដដែល សម្ព័ន្ធសមាគមន៍ធុរកិច្ចទីក្រុងហូជីមិញក៏បានរៀបចំពិធីរំលឹកខួបលើកទី ១៧ ទិវាសហគ្រិនភាពវៀតណាមផងដែរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីក្រុងបានឲ្យដឹងថា នឹងជំរុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាល និងដោះស្រាយការលំបាក ដើម្បីសហគ្រាសរៀបចំរចនាសម្ព័ន្ធផលិតកម្មឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ