|
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងឡាវ-វៀតណាមកាន់តែប្រសើរឡើង |
(VOVworld)-លើទំព័រទី១នៃកាសែតធំរបស់ឡាវក្នុងច្បាប់ចេញថ្ងៃទី២៦មេសាបាន
ចុះផ្សាយបទវិចារណកថាជាច្រើនស្ងើចសរសើអំពីទំនាក់ទំនងឡាវ-វៀតណាម ក្នុង
ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ បទវិចារណកថា ចុះផ្សាយលើ
កាសែត Pasaxon (ប្រជាជន) បានអះអាងថា ដំណើរទស្សនកិច្ចនៅឡាវរបស់
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងជួយបង្កើននិងធ្វើឲ្យកាន់តែស៊ីជម្រៅ
ទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ
ការលើគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម។ រីឯកាសែត Pathetlao ក៏បានចុះ
ផ្សាយអត្ថបទអះអាងថា ដំណើរទស្សនកិច្ចនៅឡាវរបស់នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងពិសេស ឡាវ-
វៀតណាម។
ក្នុងឱកាសនេះដែរ វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ជាតិឡាវក៏បានចុះផ្សាយ
ព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវរបស់នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc លោកជំទាវផងដែរ៕