(VOVworld)-នាថ្ងៃទី៥មករានៅកំពង់ផែ Cam Ranh បញ្ជាការដ្ឋានតំបន់ទី៤នៃ កង
ទ័ពជើងទឹកបានរៀបចំពិធីចេញដំណើរនាវាចំនួន៤គ្រឿង ដឹកអំណោយ បុណ្យ
ចូលឆ្នាំថ្មី ២០១៥ ផ្ញើរជូនឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងរស់នៅ
និងបំពេញការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ ជើងនាវា ទាំងអស់
នេះផ្ទុកទំនិញជាង៣០តោនជាអំណោយរបស់ក្រសួងការពារប្រទេស ស្ថាប័ន តំបន់លើទូទាំងប្រទេសជូនឲ្យកងទ័ពនិងប្រជាជននៅស្រុះកោះ Truong Sa ក្នុងឱកាសបុណ្យតេតប្រពៃណីវៀតណាមខាងមុខ។ លោក Nguyen Viet Thuan ប្រធានគណៈកម្មាធិការស្រុក Truong Sa បានឲ្យដឹងថា៖
“នាប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជនលើទូទាំងប្រទេសនិងជនវៀតណាមនៅឯបរ
ទេស បណ្តាអង្គការ មហាជន អ្នកមុខអ្នកការបានលៃទុកការយកចិត្តទុកដាក់ ដល់
កងទ័ពប្រជាជននៅកោះ Truong Sa។ ដោយហេតុនេះ ជីវភាពរស់នៅរបស់ កម្មាភិ
បាល យុទ្ធជនត្រូវបានលើកកំពស់”៕