|
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu
(Image: VOV Online) |
(VOVworld) – ដំណើរចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននឹងចាប់ផ្តើមឡើង
វិញជាផ្លូវការ នាថ្ងៃទី ៣០ កក្កដា នៅរដ្ឋធានី វ៉ាស៊ីនតោន អាមេរិក បន្ទាប់ពី ៣ ឆ្នាំត្រូវ
បានផ្អាក់ ។ នាថ្ងៃទី ២៧ កក្កដា មន្ត្រីប៉ាឡេស្ទីនម្នាក់បាន ឲ្យដឹងថា៖ ក្រុមចរចារ
ប៉ាឡេស្ទីនដឹកនាំដោយ លោក Saeb Erakat ក្នុងពេល នោះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោក Tzipi Livni នឹងជាប្រធានក្រុមចរចារបស់ អ៊ីស្រាអែល។ ក្រៅពីនោះ ការចរចារ
ក៏មានការចូលរួមរបស់មជ្ឃដ្ឋានមន្ត្រីអាមេរិក ផងដែរ។ ការសែតអ៊ីស្រាអែលមួយ
បានដកស្រង់សំដីរបស់មន្ត្រីជាន់ខ្ពស់របស់ Jerusalem មួយចំនួនបានឲ្យដឹងថា៖ ជំនួបនៅវ៉ាស៊ីនតោននឹងប្រមូលផ្តុំទៅលើប្រធានបទពិភាក្សានិងពេលវេលាជាក់
ស្តែងនៃការចរចារសន្តិភាព៕