|
ជំលោះនៅស៊ីរីឈានទៅឆ្នាំទី ៥ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ មិនា ជំលោះនៅស៊ីរីបានឈានទៅឆ្នាំ ទី ៥ គិតតាំងពីរលក ប៉ាតុកម្មប្រឆាំងជំទាស់រដ្ឋអំណាចនៃប្រធានាធិបតីស៊ីរី លោក Bashar al Assad ដែល បានផ្ទុះឡើងនាពាក់កណ្ដាលខែមិនាឆ្នាំ ២០១១ កន្លងទៅ។ នាថ្ងៃទី ១៥ មិនា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានប្រកាសរបារការណ៍ថា៖ មនុស្សយ៉ាង
តិចបំផុតចំនួន ២១៥ ពាន់នាក់ត្រូវស្លាប់ក្នុងសង្គ្រាមដែលបានអូសបន្លាយក្នុងរយៈ
ពេល ៤ ឆ្នាំ កន្លងទៅនៅស៊ីរី ក្នុងនោះ ជនស៊ីវិលចំនួន ៦៦ ពាន់នាក់ត្រូវស្លាប់។ ប៉ុន្តែ តាមអង្គការនេះបានឲ្យដឹងថែមទៀតថា៖ តួរលេខស្ថិតិពោលខាងលើមិនគ្រាប់គ្រាន់ទេ ដោយសារមានមនុស្សរាប់សែននាក់ទៀតនៅបាត់ខ្លួន។ មុស្សចំនួន ៤ លាននាក់ត្រូវ
ភៀស ខ្លួននៅឯបរទេស៕