ជំលោះនៅខាងក្រៅនៅទីស្នាក់ការដ្ឋសភាអ៊ុយក្រែន

Chia sẻ

(VOVworld) – នាថ្ងៃទី ១៤ តុលា ការប៉ះទង្កិចរវាងបាតុករ
និងកំលាំងប៉ុលិសបានផ្ទុះឡើងនៅមុខទីស្នាក់ការរដ្ឋសភា
អ៊ុយក្រែន។

ជំលោះនៅខាងក្រៅនៅទីស្នាក់ការដ្ឋសភាអ៊ុយក្រែន - ảnh 1
ជំលោះនៅខាងក្រៅនៅទីស្នាក់ការដ្ឋសភាអ៊ុយក្រែន (Image: VNA)


(VOVworld) – នាថ្ងៃទី ១៤ តុលា ការប៉ះទង្កិចរវាងបាតុករនិងកំលាំងប៉ុលិសបានផ្ទុះ
ឡើងនៅមុខទីស្នាក់ការរដ្ឋសភាអ៊ុយក្រែន។  ការប៉ះទង្កិចបានកើតមានឡើងបន្ទាប់ពី អ្នកគាំទ្រគណៈបក្ស Svoboda តាមជាតិនិយមរសប់ពាន់នាក់ចូលរួមការដង្ហែរក្បួន ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាធ្វើតូប្យកម្មរសប់កងទ័ពអ៊ុយក្រែន។ បាតុករមួយ ចំនួនមានការខ្វែងគំនិតចំពោះការដែលសមាជិកសភាបានបដិសេដសំណើរទទួល
ស្គាល់សមាជិកនៃគណៈបក្ស Svoboda ជាវីរជនជាតិ។ ក្នុងសេចក្តីថ្លែងការណ៍ដែល
ត្រូវបាននាំចេញបន្ទាប់នោះ គណៈបក្ស Svoboda បានប្រកាសមិនទទួលខុសត្រូវ
ចំពោះការប៉ះទង្កិចពោលខាងលើ ព្រមទាំង អំពាវនាវឲ្យកំលាំងប៉ូលីសមានវិធានការ
ចាំបាច់ដើម្បីជៀសវាងមហន្តរាយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រដ្ឋអំណាច
ទីក្រុង Mariupol ភាគខាងកើតអ៊ុយក្រែនបានប្រកាសថា៖ ជនស៊ីវិលចំនួន ៧ នាក់
ត្រូវស្លាប់និង ១៧ នាក់ ទៀតរងរបួសក្នុងការវាយប្រហារដោយកាំភ្លើងធំនៅជាយ
ទីក្រុងនេះ។ នេះគឺជាការវាយប្រហារដោយកាំភ្លើងធំដំបូងតាំងពីពេលរដ្ឋអំណាច
Kiev ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកំលាំងប្រឆាំងរដ្ឋាភិបាលនាថ្ងៃទី
៥ កញ្ញាកន្លងមក៕

ប្រតិកម្មទៅវិញ