ប្រជាជនអាស៊ែបៃហ្សង់ធ្វើដំណើរតាមដងផ្លូវដើម្បីអបអរសាទរបន្ទាប់ពីប្រទេសនេះបានដណ្តើមកាន់កាប់ទីក្រុងស៊ូស៊ូនៅតំបន់ Nagorno-Karabakh នៅថ្ងៃទី៩ខែវិច្ឆិកា (រូបថត៖ REUTERS) |
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) របស់អង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan គឺជាឥស្សរជនលើកដំបូងបង្អស់ បានផ្សព្វផ្សាយព័ត៌មាននេះនៅលើបណ្តាញសង្គម។ វិមានក្រឹមឡាំង និងប្រធានាធិបតីអាស៊ែបៃហ្សង់ បានបញ្ជាក់ពីព័ត៌មាននេះ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីនប្រធានាធិបតីអាហ្សែបែហ្សង់លោក Ilham Aliyev បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍ត្រីភាគី ដែលត្រូវបានចុះហត្ថលេខា នឹងក្លាយទៅជាចំណុចគន្លឹះដ៏សែនសំខាន់ក្នុងដំណើរការដោះស្រាយជម្លោះ។ ប្រធានាធិបតីអាស៊ែបៃហ្សង់ក៏បានបន្ថែមទៀតថាទួរគីនឹងចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅតំបន់Nagorno – Karabakh ផងដែរ៕